ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសថា ឧបការីទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Sung Kim នឹងជួបពិភាក្សាត្រីភាគីជាមួយសមភាគីជប៉ុន កូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីការរំសាយអាវុធបរមាណូនៅកូរ៉េខាងជើង ។ តាមការប្រកាសរបស់លោក Sung Kim ជំនួបពិភាក្សានឹងធ្វើឡើងនៅរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ដើម្បីពិភាក្សាគ្នាពីបញ្ហាកូរ៉េខាងជើង។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះដដែល ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា លោក Sung Kim នឹងដឹកនាំកិច្ចប្រជុំត្រីភាគី ។ នៅថ្ងៃទី១២ខែកុម្ភៈខាងមុខ នឹងមានជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងបី។ ជំនួបពិភាក្សាខាងលើបានធ្វើឡើងក្រោយពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ ក្នុងនោះមានកាំជ្រួចមីស៊ីលនាំផ្លូវនិងកាំជ្រួចមីស៊ីលល្បឿនលឿន៕ ដោយសាធី
...
រូបថត៖AFP/VNA