អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលថរិកាពីសប្បុសជន និងជូនរង្វាន់ជ័យលាភីដល់សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ជាប តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយអភិបាលរងខេត្ត មន្ត្រីមន្ទីរជំនាញ អង្គភាព​ ពាក់ព័ន្ធនានា មន្រ្តីរាជការ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដើម្បីទទួលថវិកា និងជូនលើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ។

 ពិធីប្រគល់ទទួលថវិការបស់សប្បុរសជន និងជូនរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សខាងលើ ប្រារព្ធធ្វើឡើងនៅអគារដោះរឿងរាវជូនប្រជាពលរដ្ឋក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ។

  ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ថា ថវិកាទាំងអស់ដែលទទួលបានពីសប្បុរសជននេះ ជាផ្នែកមួយដើម្បីចូលរួមសាងសង់(អគារ)សង្រ្គោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

 ជាបន្ត លោក អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល់ និងជូនវង្វាន់ជ័យលាភី ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រលង ឆ្នាំ២០២០.២០២១ ។ លោក អភិបាលខេត្តមានប្រសាសន៍បញ្ជាក់បន្ថែមបន្តទៀតថា សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ត្រូវស្ដាប់ការទូលមានរបស់ឪពុកម្ដាយ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសជាងនេះទៀតនោះ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់របស់ក្រសួងជំនាញ និងប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈជំងឺឆ្លងកំពុងរាតត្បាតទូទាំងពិភពលោក ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print