សមត្តកិច្ចចម្រុះការពារព្រំដែនចុះល្បាតប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់នៅមាត់អូរ បន្ទាត់តំបន់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

បាត់ដំបង÷កម្លាំងវរសេនាតូចនគរបាលការពារ​ ព្រំដែនគោក លេខ ៨១៧ កម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ខណ:ចុះល្បាតនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ ២០២២ នេះប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់ DK ៧៥ចំនួន ០២ គ្រាប់ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបញ្ជាក់បន្តថាគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើមិនមែនជាគ្រាប់ដែលក្រុមខិលខូចលាក់ទុកនោះទេ ប៉ុន្តែវាគឺជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ យោងទៅតាមប្រភេទ សភាពអាយុកាល និងភាពពុកផុយរបស់គ្រាប់យូរហើយ។

សមត្តកិច្ចបានបន្តថា÷ក្រោយពីបានប្រទះឃើញគ្រាប់នេះររួចមកកម្លាំងសមត្ថកិច្ចក៏បានរាយការណ៍  ឲ្យមន្ត្រីជំនាញមកយកទទួល បន្ទាប់ប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោលតែម្ដង៕

ដ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print