ក្រុមបាល់ទាត់របស់ប្រទេសសេណេហ្គាល់បានទទួលការស្វាគមន៍ពីវីរបុរសមួយរូបពេលត្រលប់មកផ្ទះវិញ បន្ទាប់ពីបានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង និងបានធ្វើពិធីដង្ហែពានរង្វាន់យ៉ាងអធិកអធមក្នុងប្រទេសរបស់ខ្លួន។
ប្រជាជនមកកម្សាន្តសប្បាយរីករាយរាប់ម៉ឺននាក់បានអបអរការវិលត្រឡប់របស់កីឡាករទៅទីក្រុងដាកា ដោយអង្គុយលើរថយន្ត និងរាំនៅតាមផ្លូវក្នុងរដ្ឋធានី។ នៅពេលដែលគ្រូបង្វឹកលោក Aliou Cissé បានលើកពានពីដំបូលរថយន្តក្រុងជ័យជំនះរបស់ក្រុម ហ្វូងមនុស្សបានអបអរសាទរយ៉ាងរីករាយ។ កីឡាករទាំងអស់ត្រូវបានដឹកជញ្ជូនតាមរថយន្តក្រុង និងមានកីឡាករខ្លះអង្គុយលើរថយន្តក្នុងពិធីដង្ហែពានតាមបណ្តោយផ្លូវទៅកាន់កណ្តាលទីក្រុងដាកា។ម្នាក់ក្នុងចំណោមហ្វូងមនុស្សនោះគឺសិស្សវ័យ១៧ឆ្នាំឈ្មោះ Die Mbayeបាននិយាយថា វាជាពេលវេលាដែលមិនអាចបំភ្លេចបានដែលនឹងស្ថិតស្ថេរជារៀងរហូត។ នាងបាននិយាយនៅពេលដែលពាក់ទង់ជាតិសេណេហ្គាល់នៅក្នុងសក់របស់នាងថា “យើងសមនឹងទទួលបានវា យើងបានរង់ចាំអស់រយៈពេល៦០ឆ្នាំមកហើយ” ។ការប្រារព្ធពិធីនេះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្មានវិនាទីបន្ទាប់ពីកីឡាករ Sadio Mane របស់ Liverpool បានស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះជាប្រវត្តិសាស្ត្រលើក្រុមអេហ្ស៊ីប។ មនុស្សម្នានាំគ្នាទៅតាមផ្លូវក្នុងទីក្រុង Dakar ដោយរាំផងនិងបាញ់កាំជ្រួចទៅលើអាកាសផង។ជាមួយគ្នានេះអាជ្ញាធរបានបន្តប្រកាសកាលពីថ្ងៃចន្ទចាក់ទុកជាថ្ងៃបុណ្យជាតិ។ លោកប្រធានាធិបតីសេណេហ្គាល់លោក Sall បានកាត់បន្ថយដំណើរទេសចរណ៍បរទេសមួយរយៈពេលខ្លី ដើម្បីរៀបចំពិធីទទួលជាផ្លូវការសម្រាប់ក្រុមជើងឯកអាហ្វ្រិកនៅថ្ងៃអង្គារនេះ។ នៅក្នុង tweeter គាត់បានអបអរសាទរក្រុមដោយនិយាយថា “ការប្រកួតមួយ! ក្រុមមួយ! អ្នកបានធ្វើវា ពេលវេលាដ៏ស្រស់ស្អាតនៃបាល់ទាត់ ពេលវេលាដ៏ស្រស់ស្អាតនៃការរួបរួម និងមោទនភាពជាតិ។ សូមអបអរសាទរចំពោះវីរបុរសរបស់យើង” ។
គួររំលឹកថា សេណេហ្គាល់បានចាញ់ការប្រកួតចុងក្រោយចំនួន២លើកក្នុងឆ្នាំ២០១៩ និងឆ្នាំ២០០២ ហើយជាក្រុមដែលគ្រងជើងឯកនៅឆ្នាំនេះ ក្រោយពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងលទ្ធផល០ទល់០ ហើយក៏បានផ្តល់កាត់សេចក្តីប៉េណាល់ទី។ នៅទីបំផុតក្រុមជម្រើសជាតិសេណេហ្គាល់ធ្វើបានល្អ ដោយ៥គ្រាប់ស៊ុតចូល៤គ្រាប់ ខណៈដែលអេហ្ស៊ីប៥គ្រាប់ស៊ុតចូលតែ៣គ្រាប់ធ្វើឲ្យលទ្ធផលប៉េណាល់ទីគឺ៤ទល់២។ ចំណែកក្រុមដែលជាប់ចំណាត់ថ្នាក់លេខ៣ គឺក្រុមម្ចាស់ផ្ទះកាមេរូនក្រោយពីយកឈ្នះក្រុមប៊ូគីណា ហ្វាសូក្នុងបាល់កាត់សេចក្តីប៉េណាល់ទីដែរ ៕ (រូបភាព ៖ BBC Sport)