ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះដែរ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត, លោកប្រធានសាលាដំបូងខេត្ត ,លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តព្រៃវែង។
ជាក់ស្ដែងកិច្ចប្រជុំនារសៀលនេះ គឺដើម្បីពិនិត្យទៅលើ៖
១- របាយការណ៍ ស្តីពីសំណើរ សំណូមពរ បញ្ហាប្រឈម ដែលនៅសេសសល់ពុំទាន់បានដោះស្រាយ នៃការការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងប្រចាំឆ្នាំ២០២១
២- ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
៣- មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ
៤- ការងារផ្សេងៗ៕ដោយ៖សហការី