លោក​ ជា​ សុមេធី​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ រសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី​ អភិបាលរងខេត្ត,​ លោកប្រធានសាលាដំបូងខេត្ត ,លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តព្រៃវែង។

ជាក់ស្ដែង​កិច្ចប្រជុំនារសៀលនេះ គឺដើម្បីពិនិត្យទៅលើ៖ 

១- របាយការណ៍ ស្តីពីសំណើរ សំណូមពរ បញ្ហាប្រឈម ដែលនៅសេសសល់ពុំទាន់បានដោះស្រាយ នៃការការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងប្រចាំឆ្នាំ២០២១ 

២- ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ 

៣- មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ 

៤- ការងារផ្សេងៗ៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print