បុរសចំណាស់ម្នាក់ចងកសម្លាប់ខ្លួនព្រោះពិបាកព្យាបាលជំងឺមិនធូរស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសត្រូវបានក្រុមគ្រួសារនិងអ្នកភូមិប្រទះឃើញចងករសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចមកពិនិត្យសពទាំងព្រឹក។

ហេតុការណ៏នេះបានកើតឡើងកាលពី
វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ។

តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ សូ សារិត អាយុ៤៩ឆ្នាំមុខរបរកសិកររស់នៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ។

បើតាមក្រុមគ្រួសារបានអោយដឹងថាឪពុកមានជំងឺប្រចាំកាយហើយត្រូវក្រុមគ្រួសារយកទៅព្យាបាលមិនផឹកថ្មសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ
ប្រភពបន្តថាដោយនៅថ្ងៃកើតហេតុដោយក្រុមគ្រួសារមិនឃើញឪពុកចេញមកក្រៅផ្ទះដូចសព្វដងហើយក៏បានស្រែកហៅខណះមិនឆ្លើយតបទើបបើកទ្វារស្រាប់តែឃើញចងករស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុនិងសន្និដ្ឋានថាពិតជាស្លាប់ដោយសារចងករប្រាកដមែនខណ:
បានយកក្រម៉ាចងកនិងននងផ្ទះដោយពិនិត្យ
មិនមានស្នាកស្នាមសំគាល់ជារឿងឃាដកម្មនោះទេ។

សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print