ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរព្រមទាំងភ្ញៀវចេញចូលផ្សារវាលយន្តនិងរាយការណ៍មកសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់បន្ទាប់ពីមានអគ្គភ័យឆាបឆេះតូបលក់ខោអាវខណៈជាងផ្សារដែកផ្សារហើយខ្ទាតផ្កាភ្លើងចូលបន្ទប់ម្ខាងដែលម្ចាស់តូបបិទទ្វារសំណាងមិនមានមនុស្សគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២២ចំណុចផ្សាវាលយន្ត ស្ថិតក្នុងភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាម្ចាស់តូបរងគ្រោះមាន
ឈ្នោះ រាជ សុខា ភេទស្រីអាយុ ៦២ ឆ្នាំមុខរបរលក់ខោអាវដោយរស់នៅភូមិរូបគោសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង ខណៈសម្ភារៈខូចខាតខោអាវមួយចំនួនធំមិនទាន់សរុបអស់ថវិការប៉ុន្មាននៅឡើយ។
ចំណែកម្ចាស់តូបបង្កហេតុដែលជួលជាងផ្សារតូបបង្កជាអគ្គីភ័យមានឈ្មោះ
អូម ម៉ាឡែន ភេទស្រី អាយុ ៤៩ ឆ្នាំមុខរបរលក់ដូររស់នៅភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ប្រភពបន្តថា ការឆាបឆេះនេះកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀង សហការជាមួយនគរបាលក្រុងស្វាយរៀងនិងប្រើប្រាស់បំពង់ទឹកពន្លត់អគ្គិភ័យរបស់ផ្សារវាយន្តនិងរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលក្រុងស្វាយរៀង ចំនួនមួយរថយន្តបាញ់គ្រប់គ្រងស្ថានការណ៍បានមិនរាលដាលដល់តូបលក់ដូរក្បែរគ្នាហើយមិនរងគ្រោះថ្នាក់ដល់មនុស្សនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលអោយមានអគ្គីភ័យឆាបឆេះនេះបង្កឡើងដោយជាងផ្សារបានផ្សារឆាប់ដែកធ្វើឱ្យខ្ទាតផ្កាភ្លើង ចូលបន្ទប់ម្ខាងទៀតដែលម្ចាស់បិទទ្វារតូបមិនបានមកលក់ដូរ ៕
ដោយ៖ យឹម សុថាន