អគ្គនាយក​សុីម៉ាក់​៖ ចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលេីពិភពលោក​ មិនមែនសំរាប់ធ្វេីឱ្យផ្ទុះស្លាប់មនុស្សនោះទេ​ តែ​សំរាប់បង្ហាញពិភពលោកថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ មគ្គុទេសក៍ឯកសន្តិភាព

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅថ្ងៃព្រហស្បតិ៍ទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ​ យ៉ាងដូច្នេះ​ថា៖​ នៅថ្ងៃព្រឹកនេះ​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាតមីនខេត្តកំពង់ឆ្នាំង​ មកពិភាក្សាគ្នាជាក់ស្តែងជាមួយក្រុមប្រឹក្សាយោបល់ជប៉ុន​(JICA)​ ក្នុងការសិក្សាស្រាវជ្រាវវាយតំលៃតំរូវការនិងរូបរាងអាគារផេ្សងៗដែលត្រូវសាងសង់ទាំងនៅខេត្តកំពង់ឆ្នាំងនិងខេត្តសៀមរាប។

អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានថ្លែងបន្តថា​ ចង់បានអាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលេីពិភពលោក​ មិនមែនសំរាប់ធ្វេីឱ្យផ្ទុះស្លាប់មនុស្សនោះទេ​ តែ​សំរាប់បង្ហាញពិភពលោកថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ មគ្គុទេសក៍ឯកសន្តិភាព​ ​បានដឹកនាំកម្ពុជាពីប្រទេសមានគ្រាប់មីនប្រឆាំងមនុស្សច្រេីនជាងគេលេីលោក​ មកជាប្រទេសគ្មានគ្រាប់មីនប្រឆាំងមនុស្សទៀតឡេីយនៅចុងឆ្នាំ២០២៥​ និងបន្សល់ទុកតែអាគាររាងគ្រាប់មីនធំបំផុតដេីម្បីយុវជនជំនាន់ក្រោយៗទៀតស្វែងយល់រៀនសូត្រអំពីមរតកសង្គ្រាម​ និងអត្ថន័យនៃសន្តិភាពពេញលេញនៅកម្ពុជា ។

ដូចនេះកុំឱ្យក្រុមវិស្វករជប៉ុនពិបាកយល់​ពីទ្រង់ទ្រាយសំណង់​ មានតែយកគ្រាប់មីនមែនទែនមកបង្ហាញតែម្តង! ។ មុនដំបូងក្រុមវិស្វករជប៉ុនប្រុងរត់ដែរ​ តែខ្ញុំបានពន្យល់ថា​ គ្រាប់មីននេះដោះបន្សាបរួចហេីយនិងសំរាប់ទុកឱ្យហ្វឹកហ្វឺនប៉ុណ្ណោះ​ ទេីបពួកគាត់ព្រមអង្គុយពិភាក្សាគ្នាធម្មតាវិញ (និយាយលេងទេ! )៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print