កាលពីថ្ងៃទី៩ខែកុម្ភៈ មន្ត្រីសុខាភិបាលស៊ុយអែតបានប្រកាសថា កូវីដ-១៩ នៅក្នុងប្រទេសនេះបានដល់ទីបញ្ចប់ហើយ ។
សារព័ត៌មាន AP បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ុយអែត Lena Hallengren បានបញ្ជាក់យ៉ាងច្បាស់ថា «ចំពោះអ្វីដែលយើងបានដឹងពីជំងឺឆ្លងកូវីដ -១៩ ពេលនេះវាបានឆ្លងផុតហើយ ។ បើទោះបីមិនទាន់បញ្ចប់ទាំងស្រុងក្តី ប៉ុន្តែយើងត្រូវតែផ្លាស់ប្តូរ ហើយកូវិដ-១៩មិនមែនជាការគំរាមកំហែងដល់សង្គមទៀតឡើយ»។
ក្នុងថ្ងៃជាមួយគ្នានេះដែរ អគ្គនាយក ស្ថាប័នសុខាភិបាលឯកជនបានប្រកាសថា ការចំណាយសម្រាប់ការធ្វើតេស្តកូវីដ-១៩ នៅក្នុងប្រទេសស៊ុយអែតមិនសំខាន់ទៀតឡើយ។ ប្រសិនបើយើងនៅតែបន្តធ្វើតេស្តលើពលរដ្ឋ យើងនឹងត្រូវចំណាយដល់ទៅ៥៥លានដុល្លារក្នុងមួយ
សប្តាហ៍ៗ និង២២០លានដុល្លារក្នុងមួយខែៗ។ ដូច្នេះយើងមិនត្រូវចំណាយប្រាក់អត់ប្រយោជន៍បែបនេះទៀតឡើយ។
នៅថ្ងៃទី៩ខែកុម្ភៈ ស៊ុយអែតបានបញ្ចប់រាល់វិធានការរឹតត្បិតប្រឆាំង កូវីដ-១៩ ក៏ដូចជាផ្អាករាល់សកម្មភាពធ្វើតេស្ត ។ ភោជនីយដ្ឋាន ក្លិប …អនុញ្ញាតឱ្យបើកទ្វារដោយមិនកំណត់ចំនួនអ្នកចូលរួមនោះឡើយ ។ ចំណែកកាតចាក់វ៉ាក់សាំងក៏មិនចាំបាច់ទៀតដែរ៕ ដោយសាធី