ជនសង្ស័យប្រុសស្រី ២នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួន រឿងឆបោកប្រាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យប្រុសស្រីចំនួនពីរនាក់ ត្រូវបានកងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអន្លង់វែង ធ្វើការកោះហៅ សួរនាំរឿងករណីឆរបោកប្រាក់ តាមបណ្ដឹងជនរងគ្រោះ នៅវេលាម៉ោង៨.៣០នាទី ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២២។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថា នៅពេល ទទួល ពាក្យបណ្ដឹង ចំនួន០២ច្បាប់
ទី១- ឈ្មោះ ម៉ុត មន ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិទូលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង
ទី២- ឈ្មោះ ខូយ ចាន់ធូភេទ ស្រីអាយុ៤២ឆ្នាំ មុខរបរធើ្វស្រែ រស់នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងបានប្តឹងតវ៉ាជាមួយ ឈ្មោះ សូត្រ ចាន់រិទ្ធ ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពីបទ ឆបោក ប្រាក់សរុបទាំង០២នាក់ចំនួន៤,០០០ដុល្លារនិង៣០០០,០០០រៀល កាលពីថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំនុច ភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកងរាជ អាវុធហត្ថ ស្រុកអន្លង់វែងបន្តចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print