ផ្ទុះរោងចក្រប្រេងស្លាប់និងរបួស ៨នាក់នៅកូរ៉េខាងត្បូង

ចែករំលែក៖

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅព្រឹកថ្ងៃទី១១ខែកុម្ភៈ មានករណីផ្ទុះរោងចក្រចម្រាញ់ប្រេងនៅទីក្រុង Yeosu ស្ថិតនៅភាគខាងត្បូងប្រទេសនេះ បណ្តាលឱ្យកម្មករ ៤នាក់ស្លាប់និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់។ ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ករណីផ្ទុះរោងចក្រចម្រាញ់ប្រេងនេះកើតឡើងនៅវេលាម៉ោង៩ និង ២៦នាទីព្រឹក ស្ថិតនៅរោងចក្រ Yeochun NCC Co. មានចម្ងាយពីរដ្ឋធានីសេអ៊ូលប្រមាណ៣២០ គីឡូម៉ែត្រ នៅភាគខាងត្បូង ។ ក្នុងពេលគ្រោះថ្នាក់ផ្ទុះកើតឡើង មានកម្មករ៨នាក់ធ្វើការនៅទីនោះ ហើយមាន៤នាក់ស្លាប់៤នាក់រងរបួស។ តាមការសន្និដ្ឋានជាបឋម ករណីផ្ទុះកើតឡើងក្នុងពេលសាកល្បង ប្រព័ន្ធផ្លាស់ប្តូរកម្តៅនៅក្នុងរោងចក្រ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវដើម្បីបញ្ចាក់ពីមូលហេតុ និងទប់ស្កាត់ មិនឱ្យកើតឡើងនាពេលអនាគត៕ ដោយសាធី

...

រូបថត៖Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print