ហ្វីលីពីនទទួលស្វាគមន៍អ្នកទេសចរបរទេសក្រោយពីរឆ្នាំបិទទ្វារដោយសារកូវីដ-១៩

ចែករំលែក៖

ហ្វីលីពីនបានបានលុបច្បាប់ហាមប្រាមធ្វើដំណើរចំពោះជនបរទេសក្រោយការបិទទ្វារជិតពីរឆ្នាំដោយសារកូវីដ-១៩ ។ ការបើកទ្វារប្រទេសឡើងវិញគឺដើម្បីដំណើរការវិស័យទេសចរណ៍ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ សារព័ត៌មាន AP នៅថ្ងៃទី ១០ខែធ្នូ បានផ្សាយថា អ្នកទេសចរមកពី១៥៧ប្រទេសជុំវិញពិភពលោកដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើតេស្តអវិជ្ជមានកូវីដ -១៩ នឹងអនុញ្ញាតឱ្យចូលមកកម្សាន្តនៅក្នុងប្រទេសហ្វីលីពីនដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ រដ្ឋមន្ត្រីក្រសួងទេសរណ៍ហ្វីលីពីន Berna Romulo-Puyat បានប្រកាសនៅថ្ងៃទី១០ខែកុម្ភៈថា «យើងបានចាប់ផ្តើមកម្មវិធីថ្មីដើម្បីដំណើរការវិស័យសេដ្ឋកិច្ច ទេសចរណ៍ឡើងវិញ ។ នៅក្នុងពហុកីឡដ្ឋានហ្វីលីពីន អ្នកទេសចរបរទេសជនជាតិអង់គ្លេស ឈ្មោះ Ian Collins បានឱ្យដឹងថា យើងបានវិលត្រឡប់មកប្រទេសហ្វីលីពីនវិញក្រោយផ្អាកពីរឆ្នាំកន្លងមក ខ្ញុំស្រឡាញ់ប្រទេសហ្វីលីពីននិងមិត្តភក្តិនៅទីនេះ។ នៅថ្ងៃទី១០ ខែកុម្ភៈ ហ្វីលីពីនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៤.៥៧៥នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់ទៅជាង៣,៦លាននាក់ ។ គិតមកទល់ពេលនេះក្នុងចំណោមពលរដ្ឋ១១០លាននាក់ក្នុងប្រទេសហ្វីលីពីន មានជាង ៦០លាននាក់ហើយបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ចំនួនពីរ ដូស និង៨,២លាននាក់ចាក់ដូសជំរុញ៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print