ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលរដ្ឋបាលបាវិតបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីចោកម្ម (លួចកាត់ខ្សែភ្លើង)ខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេង) ក្រុងបាវិត។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចភូមិ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ
១ សាន សម្បត្តិ អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
២ឈ្មោះ សំអាត ជីវ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
និង ៣ឈ្មោះ មាំ សុខេង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងកំណាត់ខ្សែភ្លើងមួយចំនួនធំ ផងដែរ។
ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៏ថាខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេងមានជនសង្ស័យលួចកាត់ខ្សែភ្លើងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានចុះទៅដល់និងធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដើម្បីធ្វើការសាកសួរបន្ត។
តាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុដោយសាររូបគេត្រូវការប្រាក់ជាបន្ទាន់ទើបធ្វើសកម្មភាពបែបនេះ។
ក្រោយមកសមត្ថកិច្ចបានកសាងសំណំុរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន