អាមេរិកចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់កុមារមានអាយុក្រោម៥ឆ្នាំ

ចែករំលែក៖

នាយករដ្ឋានគ្រប់គ្រងជំងឺឆ្លង CDC អាមេរិកបានប្រកាសនៅថ្ងៃទី ១០ខែកុម្ភៈថា រដ្ឋាភិបាលអាមេរិក បានចាប់ផ្តើមអនុម័តគម្រោងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់កុមារមានអាយុក្រោម៥ឆ្នាំ ចាប់ពីថ្ងៃទី ២១ខែកុម្ភៈតទៅ។ ពេលនេះក្រុមអ្នកជំនាញអាមេរិក បានត្រួតពិនិត្យនិងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Pfizer Inc (PFE.N) និង BioNTech SE (22UAy.DE) សម្រាប់ចាក់ជូនកុមារមានអាយុក្រោម៥ឆ្នាំ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើ បានផ្ញើរបាយការណ៍ស្តីពីការធ្វើតេស្តដល់កុមារមានអាយុក្រោម៥ឆ្នាំ។ កុមារមានអាយុក្រោម៥ឆ្នាំអាចនឹងចាក់វ៉ាក់សាំងមានចំណុះតិចជាង គឺមួយដូសមានត្រឹមតែ៣ microgram ប៉ុណ្ណោះ។ ចំណែកកុមារមានអាយុពី៥ឆ្នាំដល់១១ឆ្នាំ ចាក់វ៉ាក់សាំងដូសមានចំណុះ១០ microgram និងកុមារមានអាយុចាប់ពី១២ឆ្នាំឡើងប្រើវ៉ាក់សាំងចំនួន៣០microgram។ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង៥៤៤លានដូស ក្នុងនោះប្រជាជន ២៥១.៤៦លាននាក់ (៧៦.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២១២.៤៥លាននាក់ (៦៤.៥៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩០.៣៩លាននាក់ (២៧.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ១៧៩,២៣៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២,៤៦៥នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៩,០៥២,៦៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៣៩,៤២៧នាក់ និងជាសះស្បើយឡើងសរុបជាង ៤៩.៤៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង៣៣២លាននាក់៕ ដោយសាធី

រូបថត៖suckhoedoisong.vn

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print