លោក គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌដើម្បីពិនិត្យផ្តល់យោបល់លើសំណើរបស់សាលាដំបូងខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ​៖​ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ​ នៅ ព្រឹកថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌​ ដើម្បីពិនិត្យផ្តល់យោបល់លើសំណើរបស់សាលាដំបូងខេត្តកំពង់ចាម ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាអនុប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ លោក យឹម សារី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ អនុប្រធាន គណៈកម្មការជាតិដោះលែង ដោយមានលក្ខខណ្ឌ ព្រមទាំងលោក លោកស្រី ដែលជា សមាជិក នៃគណៈកម្មការ ជាតិដោះលែងដោយមានលក្ខខណ្ឌផងដែរ។

គួរជម្រាបថា​ ជាគោលការណ៍នៃការអនុវត្ដទោសព្រហ្មទណ្ឌ លើជនដែលបានប្រព្រឹត្តបទល្មើសក្រោយពីស្ថាប័នតុលាការ បានប្រកាសពីការផ្តន្ទាទោសដាក់ពន្ធនាគារ ទណ្ឌិតត្រូវបានដាក់ឱ្យអនុវត្ដឱ្យបានគ្រប់ចំនួននូវទោសដាក់ពន្ធនាគាររបស់ខ្លួន ទើបអាចត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញបាន។ ក៏ប៉ុន្ដែ ដោយឈរលើគោលការណ៍ នៃការអនុគ្រោះផ្នែកសិទ្ធិមនុស្ស ព្រះរាជាណាចក្រកម្ពុជា​ បានបង្កើតឱ្យមាននូវប្រព័ន្ធមួយ ដែលអាចឱ្យមានការដោះលែងទណ្ឌិតមុនថិរវេលាបាន ដោយទណ្ឌិតត្រូវបំពេញឱ្យបានគ្រប់នូវលក្ខខណ្ឌមួយចំនួនដែលកំណត់ដោយច្បាប់ ហៅថា «ការដោះលែងដោយមានលក្ខខណ្ឌ»៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print