ខេត្តកំពង់ឆ្នាំង ៖ គ្រាប់បេ៨០មួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់នៅនឹងភ្លឺស្រែប្រាំងរបស់ខ្លួន ក្នុងពេលដែលម្ចាស់ស្រែបានទៅចុះទៅមើលទឹកស្រែកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិនៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១០ កុម្ភៈ ពលរដ្ឋបានទូរស័ព្ទប្រាប់ថា រូបគាត់បានប្រទះឃើញគ្រាប់បេ៨០មួយគ្រាប់ ដែលបានកប់នឹងភ្លឺស្រែ ដែលជាគ្រាប់បេចាស់ ជំនាន់សង្រ្គាម ទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានទាក់ទង ខាងអង្គភាពស៊ីម៉ាកខេត្ត ចុះមកយកគ្រាប់បេ៨០នេះ។
ខាងជំនាញស៊ីម៉ាកបានឱ្យដឹងថា គ្រាប់បេ៨០នេះជាគ្រាប់ចាស់ ហើយពុំទាន់ផ្ទុះនៅឡើយទេ ដែលវាអាចមានលទ្ធភាពផ្ទុះបាន បង្ករការគ្រោះថ្នាក់ ។ ដូចប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលឃើញគ្រាប់បែបនេះ គឺត្រូវរាយការណ៍មកសមត្ថកិច្ចដែលនៅជិត ដើម្បីជួយអន្តរាគមន៍ ហាមប៉ះពាល់ជាដាច់ខាត ព្រោះវាអាចបង្ករគ្រោះថ្នាក់ដល់ជីវិត ៕
ដោយ៖ ចន្ថា