ប៉ូលិស​ចាប់​ខ្លួន​ពួក Hacker ដែល​​លួចលុយពីគណនេយ្យរបស់កីឡាករNeymar

ចែករំលែក៖

មន្ត្រីនៅទីក្រុង Sao Paulo បាននិយាយថា ប៉ូលីសប្រេស៊ីលបានចាប់ខ្លួនបុរសម្នាក់ដែលពួកគេជឿថា បានលួចចូលគណនីធនាគាររបស់ខ្សែប្រយុទ្ធ Neymar ម្តងហើយម្តងទៀតដោយបានលួចលុយចំនួនជាង៤០,០០០ដុល្លារអាមេរិក។

ប៉ូលិសបាននិយាយថា ចោរលួចចូលទៅ Hack ក្នុងគណនេយ្យធនាគារដែលមិនបានបញ្ចេញឈ្មោះជាកន្លែងដែលកីឡាករក្រុម Paris St Germain និងជាជម្រើសជាតិប្រេស៊ីល។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសអាយុ២០ឆ្នាំកាលពីថ្ងៃពុធ “ពីបទឆបោកអតិថិជនធនាគារ”។ទោះបីជាប៉ូលីសមិនបានបញ្ចេញឈ្មោះកីឡាករក្នុងសេចក្តីថ្លែងការណ៍ក៏ដោយ ក៏មន្ត្រីទទួលបន្ទុកករណីនេះបាននិយាយថា វាគឺជាកីឡាករNeymar ហើយបានពន្យល់ពីរបៀបដែលការលួចដែលបានចោទប្រកាន់នេះបានកើតឡើងចំពោះកម្មវិធីទូរទស្សន៍ប្រេស៊ីល Brasil Urgente ។ប៉ូលិសបញ្ជាក់ថា គាត់ទទួលបានលេខសម្ងាត់របស់មិត្តរួមការងារការិយាល័យរបស់គាត់ ហើយបានលួចលុយមួយចំនួនតូចពីមនុស្សល្បីៗដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់។ មនុស្សទាំងនេះមិនបានកត់សម្គាល់ទេគាត់បានផ្ទេរប្រាក់ចំនួន១,៩១២.៥៩ដុល្លារអាមេរិក រហូតមានការបាត់បង់លុយក្នុងគណនីធនាគារតែម្តង។ គណនីដែលរងផលប៉ះពាល់គឺជារបស់ Neymar ហើយឪពុករបស់គាត់ទំនងជាគ្រប់គ្រងមូលនិធិនេះ។

នៅពេលពួកគេរកឃើញ ពួកគេបានទូរស័ព្ទទៅធនាគារ។ ធនាគារ​បាន​សង​សំណង​ទៅ​ជន​រង​គ្រោះ​វិញ ហើយ​បាន​ស៊ើប​អង្កេត​ថា ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នោះ។ ជុំវិញព័ត៌មា​នខាងលើនេះតំណាង ឬម្ចាស់គណនីផ្ទាល់គឺកីឡាករ Neymar មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ​ ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print