ដេប៉ូប្រេងឥន្ធនៈចំនួន១១ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ និងខេត្តកណ្តាល ត្រូវបានមន្ត្រី ក.ប.ប. ចាត់វិធានការតឹងរឹង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដេប៉ូប្រេងឥន្ធនៈចំនួន១១ទីតំាង ស្ថិតក្នុងស្រុករុក្ខគិរី និងស្រុកមោងឬស្សី ស្រុករមាសហែក ស្រុកទ្រាំង ស្រុកស្វាយអន្ទរ និងក្រុងព្រៃវែង ស្រុកអន្លង់វែង ស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ក្នុងចំណោម ៣៧ស្ថានីយនិងដេប៉ូដែលបានត្រួតពិនិត្យត្រូវបានមន្ត្រី ក.ប.ប. ប្រចាំនៅក្នុងខេត្តទាំង៦ខាងលើ រកឃើញភាពមិនលោមក្នុងអាជីវកម្ម ក្នុងគោលដៅកេងចំណេញផលប្រយោជន៍ពីអ្នកប្រើប្រាស់។

ដូចនេះចំពោះដេប៉ូដែលប្រព្រឹត្តលើ្មសនឹងច្បាប់ខាងលើត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង ដើម្បីជាការដាស់តឿន ក៏ដូចជាបញ្រ្ជាបការយល់ដឹងដល់ធុរជនប្រេងឥន្ធនៈឱ្យបានយល់អំពីច្បាប់។

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ​ និង​ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ស្រុកព្រះស្តេច និងស្រុកបាភ្នំ ខេត្តព្រៃវែង និងភូមិសាស្ត្ររាជធានីភ្នំពេញ​ ​មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន១០ បន្ថែមទៀត ក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងដែលបានត្រួតពិនិត្យចំនួន២៦។ 

គួរបញ្ជាក់ដែរថា​ ​ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print