សម្តេចតេជោ ហ៊ុនសែន ៖ ពានរង្វាន់ សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះមិនមែនបាន មកដោយសារតែខ្ញុំម្នាក់ឯងនោះទេ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ ពានរង្វាន់ សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះមិនមែនបាន មកដោយសារតែខ្ញុំម្នាក់ឯងនោះទេ ។ នេះជាប្រសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណជូនចំពោះអង្គព្រះមហាក្សត្រ ក្រុមគ្រួសារ សមាជិករាជរដ្ឋាភិបាល បណ្ដាប្រទេសជាមិត្ត និងជនរួមជាតិគ្រប់រូប ដែលបានគាំទ្រដល់ការដឹកនាំ និងចូលរួមយ៉ាងសកម្មជាមួយសម្ដេចក្នុងកិច្ចដំណើរការនៃការកសាងសន្ដិភាពនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា, ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់សន្ដិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការពានរង្វាន់សន្ដិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់សម្ដេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងកសាងបាននូវសុខសន្ដិភាពពេញលេញ និងយូរអង្វែងនៅកម្ពុជា។

សម្ដេចតេជោ បន្ថែមថាភាពជោគជ័យក្នុងការនាំសន្ដិភាពដល់កម្ពុជាមិនអាចធ្វើដោយសម្ដេចតែម្នាក់បាននោះទេ។

សម្ដេចតេជោបានថ្លែងថា៖ «សម្រាប់ខ្ញុំ ពានរង្វាន់សន្ដិភាពស៊ុនហាក់ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលពានរង្វាន់សន្ដិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្ដិភាពនៅប្រទេសកម្ពុជា» ។

សម្ដេចបានសម្ដែងនូវការដឹងគុណចំពោះអតីតព្រះមហាក្សត្រ សម្ដេចព្រះបាទនរោត្តម សីហនុ សម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សត្របច្ចុប្បន្ន នរោត្តម សីហមុនី ក្រុមគ្រួសារសម្ដេចផ្ទាល់ និងមេដឹកនាំសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បណ្ដាប្រទេសជាមិត្ត សហគមន៍អន្តរជាតិ និងជនរួមជាតិ ដែលបានលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជាក្នុងឋានៈជាមហាគ្រួសារតែមួយ គាំទ្រដល់ដំណើរការស្វែងរកសន្ដិភាពរបស់សម្ដេចសម្រាប់ប្រទេសជាតិ និងចូលរួមជាមួយសម្ដេចក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាង និងលើកកម្ពស់សន្ដិភាពនៅកម្ពុជា។

គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានមូលនិធិសន្ដិភាពស៊ុនហាក់ជ្រើសរើសជាជ័យលាភីសន្ដិភាពរបស់ខ្លួន ដោយសារដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

សម្ដេចតេជោនៃកម្ពុជា គឺជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពមួយនេះផ្ដល់ពានរង្វាន់ជូន។
លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, អរគុណសន្តិភាព
ខ្ញុំបាទសូមចូលរួមអបអរសាទរជាមួយនឹងក្តីសោមនស្សរីករាយ​និងមោទនភាពក្រៃលែងដែល​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ បានទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ​ ​២០២២​ “ 2022 SUNHAK PEACE PRIZE “ នៅទីក្រុងសេអ៊ូល​ ប្រទេសកូរ៉េខាងត្បូងនៅទី​ ១២​ កុម្ភះ​ ឆ្នាំ​២០២២។

លោកលើកឡើងថា, នេះជាកិត្តិយសកម្ពុជាក្រោមការដឹកនាំលេីផ្លូវត្រូវប្រកបដោយគតិបណ្ឌិតដែលយកសន្តិភាពជាមូលដ្ឋានគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងក្នុងកម្រិតតំបន់និងអន្តរជាតិដែលសម្តេចតែងតែលះបង់និងចូលរួមដោយមិនគិតពីការនឿយហត់ឡេីយ។

សូមសន្តិភាពកេីតមានដល់មនុស្សគ្រប់រូប​ និងសូមអោយពិភពលោកទាំងមូលមានតែសុខសន្តិភាព។
សូមបញ្ជាក់ថា, សៀវភៅ « ទស្សនៈ និងចក្ខុវិស័យ សម្រាប់កម្ពុជា » ( Thought and Vision ) ត្រូវបានរៀបចំពិធីសម្ពោធប្រកាសជាផ្លូវការ ក្នុងកម្មវិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៃកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកុម្ភៈនេះ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សៀវភៅនេះ មានរៀបរាប់ពីប្រវិត្តរបស់សម្តេចជោ , ដំណើរតស៊ូ លះបង់ដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា និងការចូលរួមកសាងសន្តិភាពក្នុងតំបន់ និងក្រៅតំបន់ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print