មើលបាតដៃបង្គាប់លុយ! ទីបំផុតនគរបាលឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណីឆរបោក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនពាក់ព័ន្ធករណីឆរបោកប្រុសស្រីចំនួន៤នាក់ រួមទាំងមធ្យោបាយរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកវាលវែងធ្វើការឃាត់ខ្លួន ដើម្បីនាំយកទៅបន្តនីតិវិធី បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋឃុំអូរសោម និងឃុំថ្មដា ។

លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះថា កម្លាំងជំនាញព្រហ្មទណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានឃាត់ខ្លួនបក្ខពួកជនសង្ស័យឆរបោកចំនួន៤នាក់ រួមទាំងរថយន្ត១គ្រឿង ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋ ពីឃុំអូរសោម និងឃុំថ្មដា ។

លោក វរៈសេនីយ៍ឯក អធិការនគរបាលបន្តទៀតថា ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួនយកមកសួរនាំទី-១ ឈ្មោះ ព្រំ ច្រឹប ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ទី-២ ឈ្មោះ ពិន សីហា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ត្រូវជាប្ដី)ទី-៣ ឈ្មោះ សេង វឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី-៤ ឈ្មោះ យ៉ាវ នឿន ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាប្រពន្ធ(សេង វឿន)ចំណែករថយន្ត១គ្រឿងម៉ាក លិចស៊ីស អអិច៣០០ ពណ៏ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K 6693 ។

លោក អធិការបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំងនេះ បន្ទាប់ទទួលបានបណ្ដឹងតាមទូរស័ព្ទពីឈ្មោះ សុី សុភស្ស ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ចាញ់បោកប្រាក់អស់ចំនួន៨,០០០,០០០រៀល ទី-២ ឈ្មោះ សុី សុភី ភេទស្រី រស់នៅភូមិ.ឃុំជាមួយគ្នា ចាញ់បោកប្រាក់អស់ចំនួន៨,០០០,០០០រៀល ទី-៣ សំ ម៉ៅ ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ចាញ់បោកប្រាក់អស់ចំនួន៨,០០០,០០០រៀល និងទី-៤ ឈ្មោះ ឆែ ណង ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចាញ់បោកប្រាក់អស់ចំនួន៨០០ដុល្លារអាមេរិច និងលុយខ្មែរចំនួន១,១០០,០០០រៀលទៀត ដូច្នេះលុយសរុបចំនួន២៥,១០០,០០០រៀល(ម្ភៃប្រាំលានដប់ម៉ឺនរៀល និងចំនួន៨០០ដុល្លារអាមេរិច ។

លោក អធិការបញ្ជាក់បន្ថែមទៀតថា បន្ទាប់សួរនាំខ្លះៗជនសង្ស័យ និងបក្ខពួកបានធ្វើសកម្មភាព មើលបាតដៃជនដែលបាញ់បោកគេ(អស់លុយ)រួចប្រាប់ថាខែនេះមានគ្រោះថ្នាក់ធំណាស់ ទាល់តែធ្វើពិធីរំដោះគ្រោះ ក្នុងនោះក៍បង្គាប់លុយជាបន្តបន្ទាប់តែម្ដង បច្ចុប្បន្ន ជនសង្ស័យប្រុសស្រី និងមធ្យោបាយធ្វើដំណើររថយន្ត កំពុងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង នៅថ្ងៃស្អែកទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជូនទៅបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕

...

ដោយៈ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print