ភ្នំពេញ : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្ញើសារក្តីស្រឡាញ់មនុស្សជាតិ បេះដូងមនុស្សធម៌ទូលំទូលាយ និងក្តីស្រឡាញ់សុខសន្តិភាពរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី មិនអាចកាត់ថ្លៃបានឡេីយ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា, ក្ដីស្រឡាញ់មនុស្សជាតិបេះដូងមនុស្សដ៏ទូលំទូលាយ និងក្តីស្រឡាញ់សុខសន្តិភាពរបស់ សម្តេចតជោ នាយករដ្ឋមន្តី មិនអាចកាត់ថ្លៃបានឡើយ៖
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាថ្ងៃដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួយសង្គ្រោះអាយុជីវិតអ្នកដំណើរចម្រុះជាតិសាសន៍ រាប់ពាន់នាក់ដែលនៅលើ នាវា ខ្នាតយក្សវែសណ្ឋាដាម (MS Westerdam) ដែលពួកគេទាំងនេះត្រូវបានចាត់ចែងឱ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ ពួកគេវិញប្រកបដោយសុខសុវត្ថិភាព និងមិនមាននរណាម្នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូរីដ-១៩ នោះឡើយ។ ទង្វើនេះ ជាកាយវិការមនុស្សធម៌ប្រកបដោយក្តីស្រឡាញ់មនុស្សជាតិពិតប្រាករបស់ សម្ដេចតេជោ នាយករដ្ឋមន្តី បើទោះបីជាកម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងដ៏ធំទូលាយ មិនត្រឹមតែបានផ្តល់នូវក្ដីស្រឡាញ់ និងការរស់រាន មានជីវិតដល់បុគ្គលគ្រប់រូបរាប់ពាន់នាក់នៅលើនាវា MS Westerdam ប៉ុណ្ណោះទេ ប៉ុន្តែបានផ្ដល់នូវក្តីសង្ឃឹមស្នាមញញឹម និងការស្រឡាញ់ជួបជុំសប្បាយរីករាយនៃអ្នកជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់ពួកគេទាំងអស់គ្នាផងដែរ។ តើមាន អ្វីដែលសំខាន់ជាងការរស់រានមានជីវិត ជួបជុំអ្នកជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់ខ្លួននោះដែលជាការផ្តល់នូវក្តី សង្ឃឹម និងការគោរពសិទ្ធិមនុស្សដើម្បីការរស់រានមានជីវិតជាក់ច្បាស់ណាស់នៅពេលនោះ។ ប្រសិនបើកម្ពុជា មិន អនុញ្ញាតឱ្យនាវាខ្នាតយក្សនេះចូលសំចត សំណួរថាតើវាសនាអ្នកដំណើររាប់ពាន់នាក់នៅលើនាវានោះនឹងទៅជាយ៉ាង ណា នៅពេលដែលនាវាជិតអស់ស្បៀងផង និងជិតអស់ប្រេងសម្រាប់ដំណើរការនាវាផងនោះ? ការគំរាមកំហែងនៃការចម្លងវីរុសកូវីដ-១៩ នាពេលនោះ ក៏ជាការព្រួយបារម្ភរបស់មនុស្សម្នាទាំងឡាយ តែទង្វើរបស់កម្ពុជានាពេលនោះ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត និងការជួយសង្គ្រោះអាយុជីវិតមនុស្សនៅលើនាវាខ្នាតយក្សនេះ ដោយមិនអាត្មានិយម នោះឡើយ នៅពេលដែលបណ្តាប្រទេសផ្សេងៗ មិនអនុញ្ញាតឱ្យនាវានេះចូលសំចតនោះឡើយ។
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃគំរប់ខួប ២ឆ្នាំ នៃព្រឹត្តិការណ៍ដ៏មហិមាល្បីរន្ទឺនៅលើពិភពលោក ដែលកម្ពុជា បានជួយសង្គ្រោះនាវាខ្នាតយក្ស MS Westerdam បានដោយជោគជ័យ។ ទង្វើនេះគឺបានបញ្ជាក់ច្បាស់ពីទឹកចិត្ត និងក្តី ស្រឡាញ់មនុស្សជាតិប្រកបដោយទឹកចិត្តមនុស្សធម៌ យ៉ាងពិតប្រាកដរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលពុំ អាចកាត់ថ្លៃបានឡើយហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺពិតជាវីរជន និងជាអគ្គមហាបុរសរដ្ឋខ្មែរ តែមួយគត់ ដែលបានផ្តល់នូវកិត្តិយសដ៏ធំធេង និងឈ្មោះល្បីរន្ទឺលើសាកលលោកបានជួយរំដោះប្រទេសជាតិព្រមទាំងលើកស្ទួយ ប្រទេស និងប្រជាជនកម្ពុជាហើយបានធ្វើឱ្យអន្តរជាតិបានស្គាល់ច្បាស់ពីសន្តានចិត្តមនុស្សធម៌ និងទឹកចិត្តស្រឡាញ់ សន្តិភាពពិតប្រាកដរបស់ សម្តេចតេជោ។ ប្រជាជនកម្ពុជា ទាំងអស់ពិតជាមានសំណាងណាស់ដែលមានជីវិតរស់រាន ជាលើកទីពីរក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងខ្លាំងពិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ប្រជាជនកម្ពុជាទាំងអស់ សូមប្រណមដៃគោរពសម្តែងនូវអំណរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដ៏វិសេសវិសាលដែល សម្ដេចតេជោ នាយក រដ្ឋមន្ត្រី បានទទួលមេដៃសន្តិភាពស៊ីនហាក់២០២២ និងសូមគោរពជូនពរបវរមហាប្រសើរសូម សម្តេចតេជោ មាន សុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លាបន្តដឹកនាំប្រទេសកម្ពុជាឱ្យល្បីកាន់តែខ្លាំងថែមទៀតនៅលើសាកលលោក និងមាន ពន្លឺចែងចាំងដូចពេជ្រចរណៃ ដែលមានការគោរពស្រឡាញ់ពីមនុស្សគ្រប់រូបនៅក្នុងប្រទេស និងនៅលើសាកលលោក។
សូមអរគុណ
ដោយ : សុខ ខេមរា