ប្រច័ណ្ឌប្រពន្ធជាមួយក្មួយប្រេី​ហិង្សា លេី​ប្រពន្ធ​បណ្តាល​​អោយ​​ស្លាប់និង​ក្មួយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ ៖ ស្ដ្រី​ម្នាក់ស្លាប់និង​បុរស​ម្នាក់​រង​របួសធ្ងន់ក្នុងករណី​ឃាតម្ម ននិងហិង្សាដោយ​ចេតនា​មួយ​បាន​កើតឡើងបណ្តាលមកពីភ្លើងប្រច័ណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយ​និងក្មួយ។

ហេតុការណ៍ឃាត្តកម្មិងហឹង្សារកើតឡើងពីភ្លើងប្រច័ណ្ឌនោះបានកើតឡើងនៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​ត្រង់ចំណុភូមិថ្ម​អណ្ដើកភូមិ​ជួរ​ក្រូច ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ប្រភពថាបន្តថាជនសង្ស័យ​ខាងលើ​មានឈ្មោះ មល់ មិន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​ឈ្មោះ វាត់ អ៊ិ​ត ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ។

 ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត មានឈ្មោះ មល់ មាំ​ង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុជាមួយគ្នាត្រូវជា​ក្មួយ​របស់​ជនសង្ស័យ​។

ប្រភព​ពី​សមសមត្ថកិច្ចបានឱ្យដឹង​ថាមុនកើតហេតុនៅ​វេលា​ម៉ោង​១៩​.១៥​នាទី​យប់ជន​រង​គ្រោះ​ជាក្មួយនោះ

បាន​ដើរមក​លេង​ផ្ទះ​ជនសង្ស័យ​ត្រូវជា​ឪពុកមាបង្កើត ។ 

ពេលនោះ​ជនសង្ស័យ​ក៏​បបួល​ជន​រង​គ្រោះ​ទៅ​ផឹកស្រា​នៅ​លើលយ៉រានហាលសម្រាប់​អង្គុយ​លេង​ក្បែរ​ផ្ទះនោះ។

ពេល​នោះ​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ វាត់ អ៊ិ​ត ក៏​នៅ​ទីនោះ​ផង​ដែរលុះ​ពេល​ផឹកស្រា​បាន​បន្តិច ជនសង្ស័យ​ក៏​បាន​និយាយ​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយ​ជន​រង​គ្រោះ តែ​ត្រូវ​ជន​រង​គ្រោះ​បដិសេធ​។ 

ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​និយាយ​រឿង​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយ​ក្មួយ​ដដែលៗ និង​និយាយ​ថា «​ប្រុង​វាយ​ជន​រង​គ្រោះ​» តែ​ជន​រង​គ្រោះ​ពុំ​បាន​ចាប់អារម្មណ៍​នោះ​ទេ ដោយ​គិត​ថា ជា​ឪពុកមា និង​ក្មួយអាចជាការនិយាយលេងសើច។

មួយសន្ទុះក្រោយបន្តិចស្រាប់តែ​រំពេច​នោះជនសង្ស័យ​ក៏​បាន​ទាញយក​អង្រែ​បុក​គ្រឿងមក​វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ ជាក្មួយបណ្ដាល​ឱ្យ​បែកក្បាល​ជា​ច្រើន​កន្លែងនិង​សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ហើយជនសង្ស័យ​រូប​នេះក៏​បាន​បនបន្តមកវាយ​ទៅ​លើ​ប្រពន្ធ​ខ្លួន​ឯឯងទៀតរហូតបណ្ដាលឱ្យ​ដេកស្លាប់​នៅ​ក្បែរ​នោះទៀត​តែម្តង។

ក្រោយ​ពេល​កើតហេតុ រហូត​ដល់​ថ្ងៃ​ទី​១៣ខែកុម្ភៈ ឆ្នាំ​២០២២ ទើប​សមត្ថកិច្ច​ទទួល​បាន​ព័ព័ត៌មានហើយជំនាញ​ក៏​បាន​ចុះ​មកមកពិនិត្យដល់កន្លែង​កើតហេតុភ្លាមដើម្បី​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំផងដែរ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ (​មល់ មាំ​ង​) ពិតប្រាកដ​មែន ។

តែបានបដិសេធន៍ថា​ខ្លួន​មិនបាន​វាយ​សម្លាប់ទៅ​លើ​ប្រពន្ធ​ខ្លួននោះ​ទេ​។

ក្រោយឃាត់ខ្លួនជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលាដំបូងខេត្ត​ចាត់ការបន្ត​តាម​នីតិវិធីផងដែរ៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print