មុននេះមានពិធីតែងតាំងអនុប្រធានប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេភាគីជ្រៃធំខ្នាតាំយូ

ចែករំលែក៖

ខេត្តកណ្តាលៈនៅប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេភាគីជ្រៃធំខ្នាតាំយូ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្នាក់អនុប្រធានប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេភាគីជ្រៃធំខ្នាតាំយូ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯកតុប សុវណ្ណ ស្នងការរងទទួលការងារអន្តោប្រវេសន៍តំណាងលោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរនិងកងកម្លាំងនគរបាលប្រចាំការនៅច្រកទ្វារជ្រៃធំជាច្រើនរូបផងដែរ។
យោងតាមសេចក្តីសម្រេចលេខ០៥៤ស.ស.រ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ របស់លោកម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលសម្រេចតែងតាំងលោកអនុសេនីយ៍ឯកថោង សុភាព អត្តលេខ២០៨៤៧ នាយរងផ្នែកពិធីការនៃការិយាល័យរបៀបមកទទួលតំណែងជាអនុប្រធានប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេភាគីជ្រៃធំខ្នាតាំយូ៕​

image image image image image

តុង​ ឡេង​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print