សម្តេចតេជោ ហ៊ុនសែន : អនុមោទនា «បុណ្យមាឃបូជា​

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, គឺ ថ្ងៃនេះ ជាថ្ងៃ​បុណ្យ​មាឃបូជា​ដែល​ជា​ពិធី​បុណ្យ​មួយ​ដ៏មាន​សារៈសំខាន់​បំផុត​នៅ​ក្នុងព្រះពុទ្ធ​សាសនា​ ដែលជា​សាសនារបស់​រដ្ឋ​។​

សម្តេចថ្លែងថា, បុណ្យមាឃ​បូជា​ ឥប្រារព្ធឡើងដើម្បី​រំលឹក​ដល់ថៃ្ង​ ដែល​ព្រះសម្មា​សម្ពុទ្ធ ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុ​ទ្ធ​សាសនា​ឡើង​ ក្នុង​លោកនា​ប្រទេស​ឥណ្ឌា ​កាល​ពី៥៨៨​ឆ្នាំ ​មុន​គ្រិស្ត​សករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់​ព្រះអង្គ​ចំនួន​៩​ខែគ​ត់។​

ព្រះពុទ្ធ​សាសនា​មិនត្រឹមតែបាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នាដោ​យ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះទេ​ ប៉ុន្តែថែ​ម​ទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុ​ង​ការ​ពង្រឹង​សណ្ដាប់​ធ្នាប់​សុខសន្តិភាព​ ស្ថិរភាព​សង្គម​ ការអភិវ​ឌ្ឍ​លើ​គ្រប់​វិស័យ ​និង​ថែ​រក្សា​ការពារ​អត្ត​សញ្ញាណ​ជាតិ​ទៀត​ផង​។

សម្តេច សូមប្រគេន​ពរ​ដល់​ព្រះតេជគុណ​គ្រប់​ព្រះអង្គ​  និង​ជូនពរ​បង​ប្អូន​ជន​រួម​ជាតិ​ជួប​តែ​សេចក្តី​សុខ​និង​សេចក្តី​ចម្រើន​គ្រប់​ៗ​គ្នា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print