លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖​ សូមអំពាវនាវសារជាថ្មី​ “យេីងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​” ពីពេលនេះតទៅ

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​ក្រសួង​សុខាភិបាល​កម្ពុជា​ បានថ្លែងបញ្ជាក់តាមរយៈប្រព័ន្ធតេឡេក្រោម​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ខ្ញុំសុំឆ្លេីយទៅនឹងសំណួរអ្នកសារព័ត៍មានថា៖

-​ ក្រសួងសុខាភិបាល​ បានអំពាវនាវ​ហេីយអំពាវនាវទៀត​ វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយ​ដែរ នៅឡេីយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ​ ៣ការពារ​ និង៣កុំ​ រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ឫដូសជំរុញនេះ​ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ​ និងជួយអាយុជីវិតលោកអ្នកបាន។ 

-​ នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក​ និងក្នុងតំបន់​ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាយេីងដែរ​ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កេីតមានរួចហេីយដែរ​ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ​ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។ 

-​ អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា​ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ​ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ហេីយឱ្យតែយេីងធ្វេសប្រហែស​ លទ្ធភាពនៃការឆ្លង​ គឺមានខ្ពស់ហេីយ។  

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានថ្លែងបន្តថា​ ខ្ញុំសូមធ្វេីការអំពាវនាវសារជាថ្មី​ យេីងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​  ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖

*១.​ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់គ្នា​ គ្រប់ដូសមូលដ្ឋាន​ និងដូសជំរុញ​ ឥឡូវនេះ​ កុំបីអាក់ខានឱ្យសោះឡេីយ។ 

*២.​ យកចិត្តទុកដាក់​ បន្តអនុវត្តន៍វិធានការ​ ៣​ ការពារ​ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ​ លាងសម្អាតដៃញឹកញាប់​ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡេីង)​ និង​ ៣កុំ​ ដូចជា៖

    -​ កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីនពេក​ ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ​ ហេីយកុំអង្គុយជិតៗគ្នាពេក​ ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងអាជ្ញាធរមូលដ្ឋាន។ 

     -​ កុំទៅកន្លែងមនុស្សច្រេីនកុះករ​ កន្លែងបិទជិតៗ​ កុំជួបជុំគ្នាច្រេីនជាដេីម។ 

*៣.​ បេីមានការសង្ស័យ៖​ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង​ បេីវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក​ អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់​ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ​ ឱ្យបានត្រឹមត្រូវ។ 

*៤.​ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលេីដល់ក្រុមគ្រួសារ​ និងសហគមន៍របស់យេីង​ ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ អូមីក្រុងនេះ​ កុំឱ្យរាតត្បាតធំធេង​ឱ្យសោះ​ ពីពេលនេះតទៅ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print