តុលាការខេត្ត​ស្ទឹងត្រែង​ សម្រេច​​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែល​នាំ​គ្រឿងញៀន​ជិត​១០គីឡូក្រាម​ចូល​កម្ពុជា​

ចែករំលែក៖

​ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ចៅក្រម​សាលាដំបូងខេត្ត​ស្ទឹងត្រែង​ បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែល​នាំ​គ្រឿងញៀន​ជិត​១០គីឡូក្រាម​ចូល​កម្ពុជា​ ​ដាក់ពន្ធនាគារ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ​ ម្សិលមិញនេះ​។

​សូមរម្លឹកថា​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្ទឹងត្រែង​ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២២​ បានស្រាវជ្រាវចុះបង្ក្រាបករណីគ្រឿងញៀន​ខាងលើនេះ​ ស្ថិត​នៅ​ចំណុច ស្ពាន​ទី ២ នៃ​ច្រក របៀង​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតក្នុង​ភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។ ​ដោយ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ ភី​ម ម៉ាន់​ចាន់​កាន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ឡាវ និងយោងតាម​ការធ្វើ​តេស្ត​បឋម​វត្ថុតាង​ថ្នាំញៀន​ឃើ​ញា​ថា​៖​ ​គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១០ ក​ញ្ទ​ប់​ធំ មាន​ទម្ងន់​ស្មើ ៩.៨៦៦,៥៦ ក្រាម ស្មើនឹង​ជិត ១០​គីឡូក្រាម​។

ជាក់ស្ដែង​កម្លាំង​ជំនាញ​ បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​បទល្មើស​គ្រឿងញៀន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ ដើម្បី​សាកសួរ​រកមេក្លោងដែលជា​ពាក់ព័ន្ធ​ផងដែរ​។ 

​គួរបញ្ជាក់ថា​ ជនសង្ស័យ​ខាងលេីនេះ​ បន្ទាប់ពី​ឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ​ តំណាង​អយ្យការសាលាដំបូខេត្ត​ ​បានសម្រេច​​ចោទប្រកាន់​បុរស​ជនជាតិ​ឡាវ​រូបនេះ​ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។ លុះនៅ​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ក៏បានសម្រេច​ចេញ​ដីកាឃុំខ្លួនជនសង្ស័យ​ជា​បណ្ដោះ​សន្ន​ដោយឱ្យស្ថិតក្រោម​ការត្រួតពិនិត្យ​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​​បន្ត៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print