រថយន្តដឹកស្រាបៀរអង្គរបើកបញ្ច្រាសទិស កណ្តាលក្រុងត្រូវគេជេរពេញហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ រូបថតមួយសន្លឹកដែលត្រូវបានចែកចាយតៗគ្នាកាលពីម្សិលមិញញុាំងឲ្យក្រុមហ៊ុនស្រាបៀរអង្គរកាន់តែល្បីុមួយកម្រិតថែមទៀតក្រៅតែពីការមិនគោរពនូវគោលការណ៍ស្រវឹងកុំបើកបររថយន្តក្រុមហ៊ុនស្រាបៀរអង្គរបានបើកបំពានច្បាប់ទទឹងទទែងគេឯងគួរឲ្យខ្មាសអៀន។

ទង្វើរបស់អ្នកបើកបររថយន្តស្រាបៀរអង្គរខាងលើនេះធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុករិះគន់ជាខ្លាំងពីព្រោះថាវាដូចជាហួសហេតុពេកពីព្រោះតែរថយន្តដឹកស្រាបៀរអង្គរមួយគ្រឿងនេះបើកបញ្ច្រាសទិសដែលមានខណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវនោះទេៀតផង។

នៅក្នុងហ្វេសប៊ុកមានមតិផ្សេងៗគ្នាលើកឡើងជុំវិញរូបភាពដែលបំពានច្បាប់ដោយរថយន្តដឹកស្រាបៀរអង្គរនេះ។អ្នកខ្លះនិយាយថាវាយកកេរ្តិ៍ឈ្មោះជាតិខ្មែររកស៊ីដើម្បីផលប្រយោជន៍វាហើយវានៅបំពានច្បាប់ខ្មែរទៀតម្នាក់ទៀតសរសេរថាមិនចាំបាច់គោរពច្បាប់ទេពីព្រោះរថយន្តដឹកស្រាបៀរអង្គរមានអភ័យឯកសិទ្ធិទៅហើយ។ ម្នាក់ទៀតសរសេរថាសម្លាប់ជីវិតមនុស្សតាមរយៈការឲ្យផឹកស្រាបៀរមិនអស់ចិត្តចង់សម្លាប់មនុស្សទាំងថ្ងៃ។ មិនមែនមានតែមតិយោបល់ប៉ុន្មាននាក់នេះទេប៉ុន្តែមានប្រជាពលរដ្ឋជាច្រើនបានបញ្ចេញយោបល់ដោយបានរិះគន់ចំពោះរូបភាពរថយន្តដឹកស្រាបៀរអង្គរបើកបញ្ច្រាសទិសនេះ។វាជារូបភាពដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងសំខាន់នៅថ្ងៃម្សិលមិញនេះ។

ក្រៅពីរូបភាពរថយន្តដឹកស្រាបៀរអង្គរបើកបញ្រ្ចាសទិសក៏នៅមានរថយន្តពាក់ស្លាកលេខ ន ប បើកក្នុងលក្ខណៈដូចទៅនឹងរថយន្តដឹកស្រាបៀរអង្គរនោះដែរ។អ្នកបញ្ចេញយោបល់ជាច្រើនយល់ឃើញថាជាអ្នកកាន់ច្បាប់រថយន្តពាក់ស្លាកលេខ ន ប មិនគួរបើកបញ្ច្រាសទិសដែលនាំឲ្យប្រជាពលរដ្ឋចំអកនិងមិនគោរពច្បាប់តាមទង្វើរបស់មន្ត្រីនគរបាលយ៉ាងនេះឡើយ៕

13090119_1672475962999267_900376235_n

13077200_638382262980147_671871809_n

ដោយ៖ ហេង សូរិយា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print