លិខិត​មិត្ត​អ្នក​អាន៖ កញ្ចប់បារីហេរ៉ូ អត់មានសារព្រមានសុខភាពលក់ពេញប្រទេស

ចែករំលែក៖

ខ្ញុំបាទមិនដឹងថា តើក្រ​សួងសុខាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករបាន ជ្រាបដែរឬយ៉ាងណាទេ ចំពោះករណីបារីហេរ៉ូដែលកំពុងចរាចរលក់ពេញផ្ទៃប្រទេស សព្វថ្ងៃ អត់មានសារព្រមានសុខភាព តាមការតម្រូវរបស់ក្រសួងសុខាភិបាលនោះឡើយ ។ ប្រការនេះអាចនិយាយបានថា វាជាប្រភេទបារីគេចពន្ធ ។ ដូច្នេះ ពិតណាស់ ថា វាជាការទទួលខុសត្រូវរបស់ស្ថាប័នគយ ដែលអនុញ្ញាតឲ្យមានការរត់់ពន្ធបារី ទើប បានជាគេឃើញ បារីហេរ៉ូ គ្មានបោះស្លាកសារព្រមានសុខភាពលើកញ្ចប់​ ។

ដោយសារតែគ្មានសារព្រមាននោះហើយ ទើបបារីហេរ៉ូ ក្លាយជាចំណាប់អារម្មណ៍ របស់អ្នកជក់ជាមួយនឹងតម្លៃថោកសមរម្យផងនោះ ។ បារីនេះត្រូវគេអះអាងថា​ ជា ប្រភេទបារីនាំចូល ហើយអ្នកជក់ខ្លះនិយាយថា ជាប្រភេទបារីគេចពន្ធ ហេតុដូច្នេះហើយ ទើបមិនឃើញមានសារព្រមានសុខភាពនៅលើកញ្ចប់បារី ។ អ្នកខ្លះនិយាយថា បារី នេះមានថៅកែមានអំណាចធំ ដែលមួយចំនួនផលិតក្នុងស្រុក និងមួយចំនួនលួចនាំ ចូលដោយមិនបង់ពន្ធ ។ បារីខ្លះមិនត្រឹមតែលក់ចែកចាយក្នុងប្រទេសដោយគ្មានសារ ព្រមានសុខភាពប៉ុណ្ណោះទេ ថែមទាំងលក់បន្តទៅទៀត ។

យ៉ាងណាក៏ដោយបារីហេរ៉ូ ដែលគ្មានសញ្ញាព្រមានសុខភាព ត្រូវបានអ្នកលក់មួយ​ ចំនួនអះអាងថា ទទួលបានការពេញនិយមពីអ្នកជក់បារីដែលមានតម្លៃថោកគួរសម ហើយពិសេស គឺគ្មានសញ្ញាព្រមានសុខភាពនៅនឹងសំបកកញ្ចប់ ។ ករណីនេះគេមិន​ ដឹងថា​ តើក្រសួងសុខាភិបាលបានជ្រាបដែរឬយ៉ាងណាទេ ? ជាមួយគ្នានេះប្រសិនវា ជាប្រភេទបារីគេចពន្ធ តើអគ្គនាយកដ្ឋានគយ និងរដ្ឋាករយល់យ៉ាងណាដែរ? ៕

000000

ដោយ៖ ប្រជាពលរដ្ឋម្នាក់ 

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print