ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ លោកចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ និងជាអនុប្រធានក្រុមការងារចុះជួយសងា្កត់ព្រៃវែង រួមជាមួយក្រុមការងារសង្កាត់ព្រៃវែង បាននាំយកអំណោយជូនដល់គ្រួសារក្រីក្រមួយគ្រួសារនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋខាងលើនេះ លោក ចេង មុនីរ៉ា បាននាំយកអំណោយដូចជា អង្ករ១៥គីឡូ មីមួយកេះ ប៊ីចេងមួយកញ្ចប់ ទឹកត្រីមួយយួ នឹងថវិការ ១០ដុលា្ល ជូនដល់គ្រួសារក្រីក្រមួយដែលកំពុងជួបការលំបាក ហើយលោកក៏បានបន្តចុះធ្វើសំបុត្រកំណើតជូនដល់ប្រជាពលរដ្ឋមួយគ្រួសារទៀត និងកួចដៃដល់កុមារ៤០.០០០៛ ។
គួរបញ្ជាក់ថា កន្លងមកលោកអភិបាលរងតែងតែយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់លំនៅឋានក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយមិនដែលគិតថា ម៉ោងការងារ ឬក៏ម៉ោងសម្រាកឡើយ ។ ចំពោះសកម្មភាពទាំងនេះ ប្រជាពលរដ្ឋបានសាទរ និងកោតសរសើរចំពោះឥរិយាបទ និងភាពសាមញ្ញរបស់លោក ៕
ដោយ៖ តាឡឹម