ទីតាំងយានដ្ឋានជួសជុលរថយន្តចំនួន៥​កន្លែង នៅតាមផ្លូវលេខ២១៩ កែងផ្លូវ២២០ ក្នុងសង្កាត់ផ្សារដើមគរ​ ត្រូវ​នគរបាលផ្នែកសណ្តាប់ធ្នាប់ខណ្ឌទួលគោក​​ ចុះធ្វើកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក​ បន្ទាប់ពីទទួលបានព័ត៍មានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​​ ដឹកដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌ​ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២១៩ កែងផ្លូវ២២០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌ​ទួលគោក​ បានឱ្យដឹងថា​ ជាក់ស្ដែង​ជាលទ្ធផលក្នុងប្រតិបត្តិការ​ខាងលេីនេះ សមត្ថកិច្ចជំនាញ​ បានស្ទូចរថយន្តចំនួន១គ្រឿង ដែលចតកន្លែងហាមចត និងចាក់សោររថយន្ត ចំនួន១គ្រឿង យកមករក្សារទុកនៅអធិដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំ និងផាតពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក។ 

ជាមួយគ្នានេះ​ សមត្ថកិច្ចជំនាញ​ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្តចំនួន៥ទីតាំង នៅផ្លូវ២១៩ និងផ្លូវ២២០ ដែលយកផ្លូវសាធារណៈចត និងជួសជុលរថយន្តលើទ្រូងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print