លោក Klopp អះអាងថា Liverpool មានសមត្ថភាពពេញលេញក្នុងការតទល់ជាមួយ Inter Milan នៅរាត្រីនេះ

ចែករំលែក៖

អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហម Liverpool លោក JuergenKlopp បាននិយាយថា ក្រុម Liverpool ដែលមានលក្ខណៈពេញលេញគឺមាន “ស្ថានភាពល្អ” មុនការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Inter Milan នៅរាត្រីនេះ។

លោក Klopp មាន​ក្រុម​ពេញ​លេញ​ជាមួយ​ប្រធាន​ក្រុម Jordan Henderson ត្រលប់​ពី​របួស ហើយ​ខ្សែ​ប្រយុទ្ធ Mohamed Salah និង Sadio Mane ធ្វើ​ការ​ចាប់​ផ្តើម​ដំបូង​របស់​ពួក​គេ​ចាប់​តាំង​ពី​ត្រឡប់​ពីប្រកួតពានរង្វាន់ Africa Cup of Nations ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​របស់ Liverpool លើ Burnley ផងដែរ។លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា “វាជាស្ថានភាពដ៏ល្អមួយជួយឱ្យយើងមានជម្រើស និងដំណោះស្រាយសម្រាប់បញ្ហាផ្សេងៗ។ យើង​ត្រូវ​ការ​កីឡាករពេញជើង​សម្រាប់​ការ​ប្រកួត​នេះ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​យើង​អាច​ផ្លាស់​ប្តូរ​បាន៥​ដង​ក្នុង​ការ​ប្រកួត​នេះ។Henderson មិនអីទេ គាត់បានជាពីរបួស ថ្ងៃនេះជាថ្ងៃទី២នៃការជាសះស្បើយសម្រាប់គាត់ និងកីឡាករជាច្រើន ដូច្នេះវាមិនមែនជាវគ្គវែងបំផុតនោះទេ។ រីឯ Mohamed Salah និង Sadio Mane មិនផឹកស្រាទាល់តែសោះ ហើយពួកគេទាំង២គឺជាកម្លាំងនៃធម្មជាតិ ដូច្នេះពួកគេជាសះស្បើយយ៉ាងឆាប់រហ័ស ខ្ញុំមិនភ្ញាក់ផ្អើលទេដែលពួកគេបានត្រលប់មកលេងវិញ”។លោក Klopp បានបន្តថា “ក្រុមកំពូលមួយ និងជាមួយនឹងអ្នកគ្រប់គ្រងថ្នាក់កំពូល។ ប្រហែលជាក្រុមល្អបំផុតម្តងទៀតនៅអ៊ីតាលីក្នុងរដូវកាលនេះ។ ពួកគេ​បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​ប៉ុន្មាន​គ្រាប់​ក្នុង​លីកថ្មីៗ​នេះ ប៉ុន្តែ​ពួកគេ​រឹង​មាំ។ ពួកគេរៀបចំបានល្អ ហើយពួកគេក៏មានការច្នៃប្រឌិតនៅលើទីលានប្រកួត និងគុណភាពបុគ្គលដ៏ល្អផងដែរ។ យើងត្រូវបង្ហាញពីការខិតខំដើម្បីមានឱកាស”។ខ្សែការពារក្រុមហង្សក្រុម កីឡាករ Trent Alexander-Arnold បាននិយាយថា កង្វះខាតកីឡាករមួយចំនួនរបស់ក្លិបមិនមែនជាមូលហេតុនៃការខកចិត្តនៅក្នុងក្រុមនោះទេ ប៉ុន្តែយើងខិតខំធ្វើបានល្អ។ កីឡាកររូបនេះបានបន្តថា “យើងមិនមានអារម្មណ៍ខកចិត្តទេដែលយើងមិនបានឈ្នះពានរង្វាន់គ្រប់គ្រាន់ទេ ពីព្រោះអ្វីដែលយើងឈ្នះគឺជាពានរង្វាន់ដ៏ធំបំផុត និងល្អបំផុតដែលអ្នកអាចទទួលបាន”។ខ្សែការពាររូបនេះបន្ថែមថា “ខ្ញុំ​មិន​បាន​វែកញែក​អ្វី​ទេ ប៉ុន្តែ​អ្នក​មើល​ទៅ​ក្រុម​ដ៏​អស្ចារ្យ​របស់ Manchester City ពួកគេ​មិន​អាច​លើក​ពាន Champions League បាន​ទេ។ ពួកគេ​បាន​ឈ្នះ​ពាន Premier League ២-៣​លើក ប៉ុន្តែ​យើង​បាន​ឈ្នះ​ការ​ប្រកួត​ទាំង២​ក្នុង​ការ​ប្រកួត ប៉ុន្តែមានការរំពឹងទុកនៅពេលនេះក្នុងនាមក្រុមមួយ ក្នុងការឈ្នះពានរង្វាន់។ ប្រសិនបើយើងមិនរំពឹងពីខ្លួនយើងទេ នោះជាការខកចិត្តមួយ យើងនឹងស្ថិតនៅដំណាក់កាលមួយដែលពួកយើងសប្បាយ​ចិត្ត​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ”។ក្រុម Inter Miland ដែលជាគូប្រជែងរបស់ Liverpool កំពុងស្ថិតនៅលេខ២ក្នុងតារាង Serie A ប៉ុន្តែលោក Klopp បានទទូចថា ក្រុមជើងឯកអ៊ីតាលីនឹងក្លាយជាគូប្រជែងដ៏លំបាកសម្រាប់ក្រុមរបស់គាត់។ ក្រុម Liverpool ដែលជាជើងឯក Champions League កាលពីឆ្នាំ២០១៩បានបរាជ័យក្នុងការឈ្នះពានកាលពីរដូវកាលមុន ប៉ុន្តែនៅតែស្ថិតក្នុងការប្រជែងដើម្បីឈ្នះការប្រកួតលើកនេះ។

សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ Champions League រវាងក្រុម Inter Milan ជាម្ចាស់ផ្ទះនឹងក្រុមហង្សក្រហម Liverpool នឹងត្រូវប្រកួតនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ។ ចំណែកមួយគូទៀតគឺក្រុម Salzburg នឹងត្រូវប៉ះក្រុម Bayern Munich នៅម៉ោងដដែលដូចគ្នា សម្រាប់ការប្រកួតវគ្គ១៦ក្រុម ជើងទី១៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print