ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ជប៉ុនបានយកយន្តហោះផ្ទាល់ខ្លួន មកដឹកលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ទៅទស្សនកិច្ចផ្នែកយោធានៅប្រទេសជប៉ុន ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាទស្សនកិច្ចដ៏មានសារសំខាន់។
សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ហ៊ុន ម៉ាណែត កំពុងមានទស្សនៈកិច្ច ក្នុងនាមជាមេបញ្ជាការ កងទ័ពជើងគោករបស់កម្ពុជាទៅប្រទេសជប៉ុន ដែលខ្ញុំសុំយក ឱកាសនេះថ្លែងនៅការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុនចំពោះ មេបញ្ជាការជើងគោករបស់កម្ពុជា ឬនិយាយមួយបែបថាជាកូនទៅចុះ គឺកូនប្រុសនៅត្រង់ថាស្ថានភាពកូវីដ-១៩ បានបង្កើតដោយស្ថានភាពដ៏លំបាក ការធ្វើដំណើរវាមិនងាយស្រួលទេ ក៏ប៉ុន្តែបានបញ្ជូនយន្តហោះពិសេសមួយមកទទួលយក ហ៊ុន ម៉ាណែត និង គណៈប្រតិភូធ្វើដំណើរទៅជប៉ុន ហើយថ្ងៃស្អែកនេះ នឹងអាចវិលត្រឡប់មកកាន់កម្ពុជាវិញ។
សម្តេចតេជោបន្តថា, អ្វីដែលខ្ញុំគិតថាវាជាចំណុចពិសេសមួយទៀត ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក ក៏ប៉ុន្តែពេលទៅដល់ ត្រូវបានទទួលធ្វើសាវនាការនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។ ម្សិលមុិញនេះមានការជួបជាមួយនឹងមេបញ្ជាការជើងគោក អគ្គមេបញ្ជាការ, រដ្ឋមន្ត្រីក្រសួងការពារជាតិ៊ ។
ដូច្នេះខ្ញុំពិតជាមានការអរគុណជាមួយនឹងកាយវិការក្នុងការទំនាក់ទំនងជាមួយនិងមេបញ្ជាការជើងគោករបស់កម្ពុជា ។ សម្តេចតេជោ ហ៊ុនសែន លើកឡើងថា, ចំណុចគួរកត់សម្គាល់ ម៉ាណែ តបានជួបនាយករដ្ឋមន្ត្រីជប៉ុនរហូតដល់បីរូបរួចទៅហើយ ! បានសេចក្តីថានាយករដ្ឋមន្ត្រីជប៉ុនបីរូបហើយដែលបានផ្ដល់នូវកិត្តយសសម្រាប់ម៉ាណែត ទី១ នៅឆ្នាំ២០១០ ខណៈពេលបក្សប្រឆាំងឈ្នះឆ្នោតមួយរយៈពេលខ្លី, ទី២ នៅឆ្នាំ២០១៦ ពេលប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេសម៉ុងកាលី នាយករដ្ឋមន្ត្រីជប៉ុនក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ទៅជាសារថ្មីម្ដងទៀត ទី៣ នៅឆ្នាំ២០១៨ ម៉ាណែត នាយករដ្ឋមន្ត្រីមន្ត្រីជប៉ុនទទួលជួបពិភាក្សាសាវនាការ។ ហើយលើកនេះទៅក្នុងនាមមេបញ្ជាការកងទ័ពជើងគោកក៏ប៉ុន្តែត្រូវបានទទួលស្គាល់សំដែងការគួរសមដោយនាយករដ្ឋមន្ត្រី នេះអាចចាត់ទុកថាជាលក្ខណៈពិសេសមួយនៅក្នុងចំណោមលក្ខណៈពិសេសនៃផ្នែកការទូត ក្នុងទំនាកទំនងរវាងប្រទេសទាំងពីរដែលខ្ញុំសុំថ្លែងអំណរគុណជាមួយនឹងការយកចិត្តទុកដាក់ទៅលើរវាងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
ដោយ : សិលា