ភ្នំពេញ ; សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងតែមួយមុខ មិនអាចការពារមិនឲ្យឆ្លងកូវីដ-១៩ នោះឡើយ។ បន្ថែមលើការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។
សម្ដេចតេជោបានថ្លៃងថា, យើងបន្តការខិតខំតទៅទៀតក្នុងការប្រយុទ្ធប្រឆាំងជំងឺ covid 19 ។ សភាពការណ៍នៅប្រទេសរបស់យើង ម្សិលមុិញ មានការចុះចំពោះការឆ្លងពីជាង ៥០០ មកត្រឹម ១៨៤នាក់ ព្រឹកនេះអាចនឹងកំពុងបង្ហោះចេញរួចហើយ គឺ ២០៤ករណី ។ ប៉ុន្តែបើយោងទៅតាមអ្វីដែលយើងបានដឹង នៅតាមផ្ទះនីមួយៗគឺតេស្តខ្លួនឯង តេស្តដឹងទៅព្យាបាលនៅផ្ទះ អត់មកចុះបញ្ជីទេ ។
សម្ដេចបានថ្លែងថា, អូមីក្រុង កើតច្រើន, ដោយឡែក ដែលតា នឹងអាល់ហ្វា ហាក់ដូចជាចាកចេញពីស្រុកខ្មែរ ទៅជាអូមីក្រុងកើតច្រើនទៅវិញ ។ យើងទៅបន្តប្រយុទ្ធលើបញ្ហានេះ តទៅទៀត ហើយខ្ញុំសូមអំពាវនាវ ឲ្យមនុស្សទៅទទួលយក វ៉ាក់សាំងដូសជម្រុញ តែមកដល់ពេលនេះមើលនៅក្នុងអត្រាចាក់វាយឺតពេក បើប្រៀបធៀបពេលដែលយើងចាក់មុនដំបូងគឺ ក្នុងថ្ងៃ១០មុឺន ២០មុឺននាក់ ឥឡូវអត់ទេ ក្នុងចំណោមមនុស្សជាង ១៤ លាននាក់ បានចាក់ ការចាក់ដូសជុំរុញ ដែលជាដូសទី ៣ ទើបនឹង បានជាង ៦លាននាក់តែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុនសែន បន្តថា, វានៅខ្វះ ៨លាននាក់ទៀត ។ ឯអ្នកចាក់ដូសជំរុញ ទី៤ ទើបនឹងចាក់បាន 60 ម៉ឺននាក់ នោះក៏ចាត់ទុកថាជាគ្រាន់បើដែរ, ព្រោះជាអ្នកជួរមុខប្រឈមនិងហានិភ័យខ្ពស់ ដូច្នេះខ្ញុំសូមពន្លឿន ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៧,៩២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៨៩% ។
រហូតដល់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២០៤នាក់ (ឆ្លងសហគមន៌: ១៩៥ នាំចូល: ៩ នាក់) និងមានជាសះស្បេីយ ១៥៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២៤៣៤៣ និងចំនួនជាសះស្បេីយសរុបកេីន #១១៩៣៥៣ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2829751 ស្មេីនឹង 167440 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕
ដោយ : សុខ ខេមរា