រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ និងអាជីវករផ្សារនានាទាំង២៤ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ មិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារ ឡើយ

ចែករំលែក៖

ភ្នំពេញ៖  បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារនានា ផ្សាររដ្ឋ)ទាំង២៤ នៅរាជធានីភ្នំពេញ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ អាជ្ញាធរផ្សារនីមួយៗ គឺមិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារឡើយ។

  នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២២ នេះ។

    មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ.បានមានប្រសាសន៍ថា៖  ដោយយោតាមសភាពការណ៏ស្ថានភាពកំណើនជំងឺកូវិដ-១៩នោះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០កុម្ភៈ កន្លងមកនេះ ពោលគឺខណៈ ជំងឺ កូវីដ-១៩ ប្រភេទអូមីក្រុង បានរីករាលដាលចូលក្នុងសហគមន៍  គណៈកម្មការផ្សារនានា ត្រូវបន្ដដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង អស់ ជាមួយនឹងការដាក់ កន្លែងវាស់កំដៅ ជែល អាកុលសម្រាប់លាងដៃ ជាដើម នៅតាមច្រកទាំងអស់។ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករត្រូវបង្ហាញការចាក់វ៉ាក់សាំង ។ បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារទាំងអស់ បើមិនបានបំពេញតាមលក្ខ ខណ្ឌលើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចូលផ្សារ ដើម្បីទិញបន្លែបង្កា ត្រី សាច់នោះ ឡើយ ។ 

  ដោយឡែកគណៈកម្មាធិការផ្សារជំម្ពូវន័បាន បញ្ជាក់ថា៖ ៖ ចំពោះអ្នកចេញ-ចូលផ្សារ ដាច់ខាតត្រូវតែអនុវត្តឲ្យបាន នូវវិធានការការ ពារជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន ។ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារមិនអនុញ្ញាតឲ្យចូលក្នុងផ្សារឡើយ។

    លោកប្រធានក៏បានបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ នៃការរីករាលដាលជំងឺកូវីដ-ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុងផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះ ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារ ជំងឺរាតត្បាតនេះ គណៈកម្មការផ្សារ ជម្ពូវ័ន បានផ្សព្វផ្សាយតាម

ឧគ្ឃោសនស័ព្ទជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិ បាល ពិសេសអនុវត្ត ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print