មន្ត្រីសុខាភិបាល និងក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសមានគម្រោងកាត់បន្ថយការធ្វើតេស្តដោយអត់គិតថ្លៃ ក៏ដូចជាធ្វើតេស្ត PCR ដើម្បីរស់នៅជាមួយកូវីដ-១៩ តាមគម្រោងរបស់រដ្ឋាភិបាលនៅសប្តាហ៍ក្រោយ ។ ប៉ុន្តែការផ្អាកនោះអាចប៉ះពាល់ដល់ការតាមដានសកម្មភាពឆ្លងរាលដាលកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឱ្យដឹងថា រដ្ឋាភិបាលបានឡើងគម្រោងរស់នៅយូរអង្វែងជាមួយកូវីដ-១៩ ។ គម្រោងរស់នៅជាមួយកូវីដ-១៩នឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំសភានាសប្តាហ៍ក្រោយ។
គម្រោងរស់នៅជាមួយកូវីដ-១៩ រួមមាន ការលុបចេញទាំងស្រុងនូវវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងនោះអ្នកដែលវិជ្ជមានកូវីដ-១៩ គឺត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង។
ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលអង់គ្លេសមិនទាន់សម្រេចថាតើត្រូវផ្អាកធ្វើតេស្តដោយអត់គិតថ្លៃក្នុងពេលណាឡើយ។ ប៉ុន្តែការផ្អាកធ្វើតេស្តគឺសំដៅដល់មនុស្សពេញ
វ័យមានសុខភាពល្អ ។ ចំណែកឧបករណ៍ធ្វើតេស្តរហ័សនឹងបញ្ជូនទៅកាន់ផ្ទះពលរដ្ឋតាមសំណើរបស់ពលរដ្ឋ ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រទេសនៅក្នុងតំបន់អឺរ៉ុបជាច្រើនបានលុបចោលការរឹតត្បិតដើម្បីរស់នៅជាមួយកូវីដ-១៩ ដោយប្រទេសជាច្រើនបានបើកទ្វារសេដ្ឋកិច្ចរស់នៅជាមួយកូវីដ-១៩ ៕ដោយ៖ធីរីណា
បុគ្គលិកសុខាភិបាលណែនាំប្រជាជនឲ្យយកគំរូសម្រាប់ខ្លួនគេសម្រាប់ធ្វើតេស្តរក COVID-19 នៅក្នុងទីក្រុង Moston ប្រទេសអង់គ្លេស ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2021។ (រូបថត៖ AFP/TTXVN)