នាវាដឹកទំនិញជារថយន្តទំនើបៗជិត៤ពាន់គ្រឿងរបស់ក្រុមហ៊ុន Volkswagenបានជួបគ្រោះអគ្គិភ័យ ហើយអណ្តែតរសាត់នៅមហាសមុទ្រអាត្លងទិកដោយសារតែមិនមានអ្នកបើកនាវា ក្រោយពីនាវិកភៀសខ្លួនចេញពីនាវាដែលមានគ្រោះអគ្គិភ័យ។ សារព័ត៌មាន AP បានផ្សាយថា នាវាដឹកទំនិញប្រវែង១៩៨ម៉ែត្រ ធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់កំពង់ផែរ Davisville រដ្ឋ Rhode Island សហរដ្ឋអាមេរិក បានជួបគ្រោះអគ្គិភ័យនៅមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី ១៦ខែកុម្ភៈ ។ នាវឹកទាំង២២នាក់ត្រូវបានកម្លាំងទាហានជើងទឹកអេស្ប៉ាញជួយសង្គ្រោះបញ្ជូនទៅកាន់ទីតាំងមានសុវត្ថិភាព។ នាវាខាងលើរងការខូចខាតយ៉ាងខ្លាំង ហើយបានរសាត់អណ្តែតនៅលើដែនសមុទ្រ ជិតកោះ Azores របស់ប្រទេសអេស្ប៉ាញ។ កម្លាំងទាហានជើងទឹកអេស្ប៉ាញបានឱ្យដឹងថា ម្ចាស់នាវា Felicity Ace បានទៅដល់កន្លែងកើតហេតុ ហើយអូសនាវាចូលទៅកាន់ច្រាំង។ តាមការលើកឡើងរបស់សាខា ក្រុមហ៊ុន Volkswagen មានទីតាំងនៅអាមេរិកបានឱ្យដឹងថា ពេលគ្រោះអគ្គិភ័យកើតឡើងមានរថយន្ត ៣.៩៦៤គ្រឿងជារថយន្តទំនើបៗ ក្នុងនោះមានម៉ាក Porsche, Audi និង Lamborghini ផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់៕ ដោយសាធី
រូបថត៖Hải quân Bồ Đào Nha