ជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងបានបាញ់ប្លន់យកម៉ូតូពីយុវជនម្នាក់គេចខ្លួនបាត់ដោយសុវត្តិភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យបានគ្នា២នាក់ជិះម៉ូតូសេ១២៥សេរីឆ្នាំ២០១៥មួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើ​មបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ០១៥ពីយុវជនម្នាក់ខណៈកំពុងអង្គុយលេងម្នាក់ឯង ហើយគេចខ្លួ​ន​បាត់​ដោយសុវត្តិភាព។
​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចខាងជើងកន្លែងលក់ទឹកត្នោតជូ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
​សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវណ្ណលីណា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ មានស្រុកកំណើតនៅខេត្តកណ្តាល។
​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក​ឌ្រឹមសេ១២៥ សេរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FD-3985 មកឈប់អង្គុយលេងនៅខាងជើង​កន្លែងលក់ទឹកត្នោតជូ ដែលជាកន្លែងស្ងាត ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូឌ្រឹម​សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកឈប់ក្បែរហើយបានដកកាំ​ភ្លើង ពីចង្កោះ ហើយបាញ់ចំនួនមួយគ្រាប់បណ្តាលឲ្យចំដៃខាងឆ្វេងធ្លាយទៅចំពោះបៀមគ្រាប់ រងរបួសធ្ងន់។
​សាក្សីដដែលបានបន្តថា បន្ទាប់ពីបាញ់ប្លន់រួចក្រុមជនសង្ស័យបាននាំគ្នាឡើងជិះម៉ូតូហើយគេចខ្លួនបាត់​ស្រមោលតែម្តង ។
​ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់មកគេបានសង្កេត​ឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុតែបានត្រឹមតែមករកសំបកកំទុសតែប៉ុណ្ណោះ ព្រោះដោយសារតែក្រុមជនសង្ស័យបាននាំគ្នាជិះគេចខ្លួនបាត់អស់៕សុខា សែនជ័យ

20150723-073621.jpg

20150723-073626.jpg

...

20150723-073630.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print