ក្មេងស្រីអាយុ៥ឆ្នាំដែលបាត់ខ្លួនត្រូវបានជនសង្ស័យយកមកអោយក្រុមគ្រួសារវិញតែមិនទាន់ដល់ផ្ទះផងត្រូវប្រជាពលរដ្ឋចាប់អោយសមត្ថិកិច្ចនិងចង់ប្រហាជីវិតក្រៅប្រពន្ធ័តុលាការ

ចែករំលែក៖

​ប្រជាពលរដ្ឋជាង៥០០នាក់មានក្មេងចាស់ប្រុសស្រីបាននាំគ្នាធ្វើការឡាំពទ្ធ័ប៉ុស្ដ៏នគរបាលរដ្ធបាលឃុំចារដើម្បីចង់ប្រហាជីវិតជនសង្ស័យក្រៅប្រពន្ធ័តុលា រឿងនាំក្មេងស្រីអាយុ៥ឆ្នាំទៅហើយយកត្រឡប់មកវិញអោយក្រុមគ្រួសារ។

ហេតុការណ៍ឡោមពទ្ធ័នេះបានកើតឡើងកាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិអំពិល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។បើយោងតាមសម្ដីលោកជុំ ឈឿនអធិការស្រុកព្រៃកប្បាសបានអោយដឹងថា: នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះគឿន ឥនភេទប្រុសអាយុ៥៥ឆ្នាំជាអតីតទាហានមានទីលំនៅរស់នៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ហើយមានសតិមិនសូវគ្រប់បានយកក្មេងស្រីឈ្មោះម៉េង លីហុងអាយុ៥ឆ្នាំមកដាក់នៅវត្តចារក្នុងឃុំចារដើម្បីយកមកជូនឪពុកម្ដាយក្មេងស្រីវិញ។

លោកបន្ដទៀតថាក្មេងស្រីដែលបាត់ខ្លួនខាងលើគឺបាត់កាលពីថ្ងៃទី១៩ខែកក្កដាវេលាម៉ោង១៤និង៣០នាទីនៅក្នុងភូមិទង្គែ ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។លោកជុំ ឈឿនបន្ដថានៅពេលជនសង្ស័យដាក់ក្មេងស្រីនៅចំនុចខាងលើក៏ត្រូវបានប្រជាពលរដ្ធស្គាល់ក្មេងស្រីក៏ធ្វើការឃាត់ខ្លួនទុកនិងបានរាយការទៅសមត្ថកិច្ច។ក្រោយពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្ដ៏រដ្ឋបាលឃុំចារតែមិនបានសាកសួរផងស្រាប់តែប្រជាពលរដ្ឋធ្វើការឡោមពទ្ធ័ជិតនិងស្នើសុំប្រហារជីវិតជនសង្ស័យក្រៅប្រពន្ធ័តុលាការ។

បើយោងតាមសម្ដីប្រពន្ធជនសង្ស័យដែលបានរៀបរាប់តាមទូរសព្ទ័ប្រាប់សមត្ថកិច្ចថាប្ដីរបស់គាត់បានយកក្មេងស្រីខាងលើមកដល់ផ្ទះហើយប្រាប់គាត់ថាឃើញដើរតាមផ្លូវឮដូច្នេះប្រពន្ធបាននាំក្មេងស្រីទៅទិញសម្លៀកបំពាក់ពីរកំផ្លេរអោយក្មេងស្រីខាងលើនិងបានប្រាប់ប្ដីអោយយកក្មេងស្រីនេះមកអោយឪពុកម្ដាយគេវិញតែដោយសារភ្លៀងធ្លាក់រាល់ថ្ងៃនិងម៉ូតូជនសង្ស័យខូចផងនោះក៏មិនបានយកក្មេងស្រីមកភ្លាមៗនោះទេដោយទុកអោយនៅផ្ទះរហូតដល់ថ្ងៃកើតហេតុ។

ជុំវិញការឡោមពទ្ធ័របស់ប្រជពលរដ្ធមកលើជនសង្ស័យដើម្បីប្រហារជីវិតក្រៅប្រពន្ធ័តុលាករត្រូវបានរំសាយក្នុងចន្លោះម៉ោង២៤និង០០នាទីយប់ដោយមានការសម្របសម្រួលពីលោកជុំ ឈឿនអធិការស្រុកព្រៃកប្បាស។

បច្ចុប្បន្នជនសង្ស័យខាងលើមិនបានឆ្លើយសារភាពអ្វីនោះទេព្រោះនិយាយស្ដាប់គ្នាមិនបានហើយសមត្ថកិច្ចស្រុកព្រៃក្បាសកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តតាកែវចាត់ការបន្ដ។ ជីសូរកា

20150723-075921.jpg

...

20150723-075926.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print