អ្នកល្មេីសច្បាប់ និងមិនគោរពស្លាកសញ្ញាចរាចរណ៍​ នៅតែបន្តមាន​ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ នៅតែបន្តនីតិវិធីចាប់ផាកពិន័យ

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍​ ប៉ុន្តែ​ចំពោះ​អ្នកល្មេីសច្បាប់ចរាចរណ៍​ទាំងនោះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ ចុះអនុវត្តវិធានការ​ ដោយចាប់យកមកធ្វេីការផាកពិន័យផងដែរ។

ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងជំនាញ​របស់​អធិការដ្ឋាននគរបាលចំនួន១៤ខណ្ឌ​ បានចុះ​យុទ្ធនាការរៀប​សណ្តាប់ធ្នាប់សាធារណៈ​ ក្នុងមូលដ្ឋាន​រៀងរាល់​ថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

ដោយឡែកទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល ​បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ ដោយឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងផ្នែកនគរបាលសណ្តាប់ធ្នាប់ បានធ្វើការផាកពិន័យម៉ូតូជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញា យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print