មន្ត្រីការពារជាតិអាមេរិក៖ កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជុំវិញអ៊ុយក្រែនស្ថិតនៅក្នុងទីតាំងវាយប្រហារ

ចែករំលែក៖

សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជិតប្រទេសអ៊ុយក្រែនបានស្ថិតនៅក្នុងការត្រៀមលក្ខណៈវាយប្រហារទៅលើទីតាំង នានាក្នុងទឹកដីអ៊ុយក្រែន។ តាមប្រភពព័ត៌មាន កងពលត្រៀមប្រយុទ្ធរបស់រុស្ស៊ីបានកើនឡើងពី ១២០ កងពលដល់ទៅ១២៥ ហើយកងពលនិមួយៗ មានកម្លាំងទាហានប្រមាណ១០០០ពាន់នាក់។ ចំណែកភាគីរុស្ស៊ីវិញបានច្រានចោលព័ត៌មានខាងលើ ។ កន្លងមកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ១៨ខែកុម្ភៈថា សហរដ្ឋអាមេរិក និងបណ្តាប្រទេស NATO ផ្សេងទៀត មិនទាន់មានឆន្ទៈក្នុងការទទួលយក ការទាមទារផ្នែកសន្តិសុខសំខាន់ៗ ពីប្រទេសលោកឱ្យបានគ្រប់គ្រាន់នៅឡើយទេ។ ការថ្លែងបែបនេះបានកើតមានឡើង បន្ទាប់ពីលោក ពូទីន បានបញ្ចប់ជំនួបពិភាក្សា ជាមួយសមភាគីបេឡារុស្សលោក Alexander Lukashenko។ លោក ពូទីន បានគូសបញ្ជាក់បន្ថែមថា តបតាមការស្នើពីសមភាគីបេឡារុស លោកបានពន្យល់រួចរាល់ហើយ អំពីទំនាក់ទំនងចុងក្រោយបំផុត ជាមួយមេដឹកនាំនៃបណ្តាប្រទេសលោកខាងលិច ស្តីពីការទាមទារឲ្យមាន ការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់សម្រាប់ប្រទេសរុស្ស៊ី ពីសំណាក់សហរដ្ឋអាមេរិក និងអង្គការ NATO។ លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា «យើងបានពិភាក្សាអំពីស្ថានការណ៍ ដែលកំពុងវិវឌ្ឍទៅមុខ ទាក់ទងនឹងការទាមទាររបស់រុស្ស៊ី ចំពោះលោកខាងលិច ដោយក្នុងនោះចំណុចសំខាន់ៗចែងថា អង្គការ NATO គួរតែបោះបង់ចោលផែនការរបស់ខ្លួន លើការពង្រីកវត្តមាន ទៅតំបន់ភាគខាងកើតអឺរ៉ុប … ស្របតាមច្បាប់ដែលបង្កើតឡើងដោយ រុស្ស៊ី-NATO ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៧។ ដូចអ្វីដែលខ្ញុំបាននិយាយរួចមកហើយ, សហរដ្ឋអាមេរិក និងសមាជិកដទៃទៀតរបស់ NATO មិនទាន់មានឆន្ទៈ ក្នុងការស្វែងយល់នូវចំណុចស្នូលទាំងបី នៃគំនិតផ្តួចផ្តើមរបស់យើង ឱ្យបានគ្រប់គ្រាន់នៅឡើយទេ»៕ដោយ៖សាធី

...

រូបថត៖Getty.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print