បាតុកម្ម«ក្បួនរថយន្តសេរី»ត្រូវប៉ូលិសកាណាដាបំបែកយ៉ាងចាស់ដៃ

ចែករំលែក៖

កម្លាំងប៉ូលិសរដ្ឋធានីអូតាវ៉ាប្រទេសកាណាដាបានចាប់ផ្តើមបំបែកហ្វូងបាតុកររថយន្តដើម្បីផ្តល់ជីវភាពរស់នៅដូចដើមវិញជូនពលរដ្ឋ។ កម្លាំងប៉ូលិសបានប្រើរថយន្តស្ទូច សណ្តោង អូសរថយន្តរបស់ក្រុមបាតុករចេញពីផ្លូវដើម្បីបើកចរាចរណ៍ឡើងវិញក្រោយការបិទអស់ជាច្រើនសប្តាហ៍មក។ តាមសារព័ត៌មាន The Guardianបានផ្សាយថា មានមនុស្ស៧០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានមេដឹកនាំបាតុកម្មផងដែរ ។ ជាមួយគ្នានេះដែរ មានរថយន្ត២១គ្រឿងត្រូវរថយន្តស្ទូច របស់ប៉ូលិសអូសចេញ។ សកម្មភាពខាងលើរបស់កម្លាំងប៉ូលិសដែលប្រើធម៌ក្តៅបំបែកក្រុមបាតុករ ក្រោយពេលនាយករដ្ឋមន្ត្រីកាណាដាលោកJustin Trud ប្រកាសអាសន្ន ។ ក្នុងពេលនេះកម្លាំងប៉ូលិសបានធ្វើសកម្មភាពបំបែកក្រុមបាតុករដើម្បីរៀបចំសណ្តាប់ធ្នាប់តាមផ្លូវថ្នល់ឡើងវិញ។ លោក Steve Bell ស្នងការប៉ូលិសបណ្តោះអាសន្ននៅក្នុងរដ្ឋធានីអូតាវ៉ា បានប្រកាសថា «យើងនឹងធ្វើការទាំងយប់ទាំងថ្ងៃរហូតដល់រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់»។ ក្នុងពេលនេះដែរកម្លាំងប៉ូលិសកាណាដាបានត្រៀមរថយន្តស្ទូច៣០០គ្រឿងដើម្បីស្ទួចរថយន្តបាតុករបិទផ្លូវ ដើម្បីបញ្ចប់ការធ្វើបាតុកម្មដែលអូសបន្លាយជាង៣សប្តាហ៍កន្លងមកធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេសនេះ៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print