សហរដ្ឋអាមេរិក៖ បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ រស់នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក បាននាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីរដ្ឋ Florida សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមការងារនៅសហរដ្ឋអាមេរិក និងបទសម្ភាសន៍ ជាវីដេអូជាក់ស្តែងនៅកន្លែងទីតាំងប្រមូលផ្តុំគ្នានោះ ។
សូមបញ្ជាក់ជូនថា, ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងក្រុមជនក្បត់ជាតិ សម រង្ស៉ី បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) ត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង២ទៀបភ្លឺ ចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ បងប្អូនប្រជាពលរដ្ឋបានបង្ហាញនូវចរិកមិនថ្លៃថ្នូររបស់ទណ្ឌិត សម រង្ស៊ី ដោតនិយាយថា , សម រង្ស៊ី ជាមនុស្សពឹសពុល បង្កើតរឿងប្រឌិតច្រើន មានគំនិតធ្វើអោយខ្មែរបែកបាក់គ្នាជាដលម។
បើយោងតាមតាមសេចក្តីរាយការណ៍ពីរដ្ឋ Florida ទីកន្លែងកំពុងធ្វើបាតុកម្មបានឲ្យដឹងបន្ថែមថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើបាតុកម្មនៅទីនោះបានស្រែកខ្លាំងៗ ចំពោះវត្តមានរបស់ក្រុមអ្នកនយោបាយ បោកប្រាស់រាស្រ្តខ្មែរថា សម រង្ស៉ី ជាជនផ្តាច់ការ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ តែងតែបំផ្លិចបំផ្លាញជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងលក់ក្បាលឲ្យបរទេស។
លើសពីនោះក្រុមបាតុករក៏បានលើកបដាជាមួយពាក្យពេចន៍ថា ទណ្ឌិត សម រង្ស៉ី និងបក្សពួក គឺជាក្រុមបំផ្លាញជាតិ, សម រង្សី មេបោកប្រាស់ភូតកុហកជាតិសាសន៍ខ្លួន, ទណ្ឌិត សម រង្ស៉ី ជាជ័យលាភីបោកប្រាស់, ទណ្ឌិត សម រង្ស៉ី បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត, ទណ្ឌិត សម រង្ស៉ី ល្មមឈប់ធ្វើនយោបាយទៀតទៅ, ទណ្ឌិត សម រង្ស៉ី ចុះចេញទៅ ទុកឲ្យក្មេងជំនាន់ក្រោយធ្វើម្តង, ទណ្ឌិត សម រង្ស៉ី មិនហ៊ានចាត់យុវជនបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា។..ល។
ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយចាញ់ចាស់វស្សានេះ តែងតែធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ និយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវ ជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ។
តាមពិត សម រង្ស៊ី ក៏ជាអ្នកនយោបាយគ្មានសីលធម៌ និងគុណធម៌ ហើយបើនិយាយឱ្យចំគឺជាជនចង្រៃជាតិ ដែលមិនបានជួយកសាងនិងអភិវឌ្ឍជាតិ និងមិនបានជួយជ្រោមជ្រែងក្នុងការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិ តែបែរជាមកច្រណែនឈ្នានីសនឹងយុវជនកម្ពុជា ដែលខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានសញ្ញាបត្រ និងចំណេះជំនាញពីបរទេសដើម្បីមកជួយកសាងនិងអភិវឌ្ឍជាតិទៅវិញ។
ទណ្ឌិត សម រង្ស៊ី គ្មានភាពចាស់ទុំខាងនយោបាយនេះ គឺគួរតែលោកមាន ភាពខ្មាសអៀន ហើយគួរដាក់ខ្លួនចូលនិវត្តពីនយោបាយ ដើម្បីបើកផ្លូវ និងទុកឱកាសឱ្យយុវជនជំនាន់ក្រោយ ធ្វើនយោបាយម្តង ដូចអ្វីដែលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំនេះ។
ទណ្ឌិតសម រង្ស៊ី គ្មានចេតនាណាមួយអោយខ្មែរ រស់នៅក្នុងសន្តិភាព ប៉ុន្តែជនក្បត់ជាតិ សម រង្ស៊ី មិនអាចបំបែកបាក់ខ្មែរស្រឡាញ់ខ្មែរ ខ្មែរស្រលាញ់សន្តិភាព ខ្មែរការពារសន្តិភាព បានឡើយ។ និយាយរួម រាល់ការសរសេរលើផេក ជនក្បត់ជាតិសម រង្ស៊ី ច្រើនបង្កើតព័ត៌មានចរិកញុះញ៉ុង បំបែកបំបាក់ ប្រឌិតរឿង បំផ្លើសការពិត និយាយប៉ាតណា ប៉ាតណី ចង់ក្លាយជាមនុស្សអវិជ្ជាទៅហើយ។
ដល់បងប្អូនប្រជាពលរដ្ឋនៅ Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក បាននាំគ្នាជួបជុំធ្វើបាតុកម្ម ប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី ស្រែកខ្លាំងៗ ជាមួយការកាន់បដា ជាច្រើន បែរជាជនក្បត់ជាតិ សម រង្ស៊ី ស្ងាត់មាត់ឈឹង៕
ដោយ៖សហការី