ចិនសម្រុកទៅលួចបើកបនល្បែងស៊ីសងប្រភេទកាស៊ីណូ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ , សមត្ថកិច្ច អាជ្ញាធរស្ងៀមស្ងាត់បំផុត !

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចិនៗ បានប្រមូលគ្នាមកបើកបនល្បែងសុីសង ប្រភេទកាស៊ីណូ កាន់តែច្រើនឡើងខណៈសមត្ថកិច្ច អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវបានគេសង្ស័យថា, ទទួលកញ្ចប់ប្រចាំខែ , ករណីខ្លះមានមេពីលើៗ ផ្តាំផ្ញើរ(ស្មើកាងផង) ក៏មិនហ៊ានបង្ក្រាប សុខចិត្តហៃអើៗ (កន្ទេលធំបន្លំដេកតែម្តង) ។ ជាក់ស្តែងទីតាំងកាស៊ីណូ ២កន្លែងកន្លងទៅ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” បានសួរទៅកាន់មេប៉ុស្តិ៍ លោកអធិការ លោកអភិបាល នៃគណៈអភិបាលខណ្ឌ ចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានត្រឹមតែពាក្យ “អរគុណ”…. “ចាំអោយកម្លាំងចុះទៅមើល”..….”មិនអីទេបើមានមែននឹងបង្ក្រាប”….ទីបំផុត ! មិនត្រឹមតែមិនបង្ក្រាបប៉ុណ្ណោះទេ គឺបង្កើនអោយបើកបន្តទៀត។
សូមបញ្ជាក់ថា, ទីតាំងដែលមិនព្រមបង្ក្រាប ហើយសង្ស័យថា, អាចមានកញ្ចប់មានដូចខាងក្រោម:
ទី១-បន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូលឡើយ ខ្លាចបែកការណ៍ ។
ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារាអូខេ “ជីងជន” តាមបណ្តោះអាសន្នផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ។
ទីតាំងទាំង២នេះមិនបង្ក្រាបដល់បច្ចុប្បន្ន ឈានដល់បន្ថែមបើកកាសុីណូថ្មី១ទៀត ស្ថិតនៅ ផ្ទះអត់ដាក់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរយៈពេល៤ថ្ងៃមកហើយ បើគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ចាំមើល លោកមេប៉ុស្តិ៍ , លោកអធិការ, លោកអភិបាលខណ្ឌ ហ៊ានបង្ក្រាបទេ ឬមួយខ្លាចថ្នាក់លើចេញមុខកាង ខណៈទីតាំងស្ថិតនៅ ផ្ទះអត់ដាក់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឮថាមានលោកផ្កាយ៣ នគរបាលក្រសួងមហាផ្ទៃ ចេញមុខកាង ។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋទូទៅឆ្ងល់ថា, សមត្ថកិច្ច អាជ្ញាធរ ជាអ្នកមានតួនាទី សំខាន់បង្ក្រាបបនល្បែងសុីសង ដើម្បី ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋាន ផ្ទុយទៅវិញមកយកកញ្ចប់ មកកាងបនល្បែង តើសមទេ គួរគិតដោយស្មារតី ទទួលខុសត្រូវ។
សូមបញ្ជាក់ថា, សមត្ថកិច្ច និងអាជ្ញាធរ ត្រូវសិក្សាឡើងវិញពី គោលនយោបាយរាជរដ្ឋាភិបាល ចំពោះភូមិ-ឃុំសង្កាត់មានសុវត្ថិភាពមានគោលការណ៍ ៩ចំនុចនោះគឺ :
-គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ
-គ្មានការផលិតការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់
-គ្មានអំពើអាណាចារ្យ ជួញដូរស្ត្រីនិងកុមារ និង អំពើហឹង្សាក្នុងគ្រួសារ
-គ្មានក្មេងទំនើង
-គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ
-គ្មានគ្រោះថ្នាក់ចរាចរណ៍
-គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភណ័្ឌមិនទាន់ផ្ទុះ
-មានវិធានការទប់ស្ដាតគ្រប់ប្រភេទនិងការឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកបដោយប្រសិទ្ធិភាព
គ្មានកុងត្រូលត្រួតពិនិត្យដោយខុសច្បាប់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print