ខេត្តកណ្ដាល៖ បុរសម្នាក់ ពុំដឹងជាមានវិបត្តិអ្វី បានសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយលេបថ្នាំពុលស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី២០ ខែកុម្ភះឆ្នាំ២០២២ វេលាម៉ោង១១និង១៥នាទី នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មន្រ្តីនគបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាង ខ្លុយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងរួមមាន៖កញ្ចប់ថ្នាំពុលមួយកូនកញ្ចប់តូចនិងដបទឹកសុទ្ធសម្រាប់លាយថ្នាំពុលមួយដប។
ប្រភពដែលបានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ទួន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ.បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៩.ខែកុម្ភះ.ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី គាត់បានបើកឡានមកចាក់ដីនៅក្បែរផ្ទះជនរងគ្រោះ ពេលនោះក៏ឃើញជនរងគ្រោះកំពុងតែមុជទឹក រួចក៏បបួលថាទៅហូបបាយនៅផ្ទះរបស់ខ្លួន.តែជនរងគ្រោះប្រកែកថាមិនទៅទេដោយមិនស្រួលខ្លួន ហើយក៏អោយសាច់ទៅជនរងគ្រោះយកទៅធ្វើម្ហូប បន្ទាប់មកជនរងគ្រោះក៏បានចូលទៅដេកបាត់ទៅ ឮដូចនោះខ្លួនក៏បើកឡានមកផ្ទះតែម្តងទៅ លុះនៅវេលាម៉ោង១១និង១៥នាទី.ក៏មានក្មេងស្រែកហៅគាត់ថាមានមនុស្សស្លាប់នៅផ្ទះជនរងគ្រោះ ភ្លាមនោះគាត់បានមកមើលក៏ឃើញជនរងគ្រោះដេកស្លាប់នៅក្រោមគ្រែស្លាប់បាត់ទៅហើយ.រួចក៏រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាល ដើម្បីពិនិត្យ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏មកដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញស្រុក, អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ បានពិនិត្យលើសាកសពឃើញថា៖
ជនរងគ្រោះមានចេញពពុះតាមមាត់ និងមានស្នាមរលាត់នៅត្រង់ថ្ងាស ក្រៅពីនោះពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។ ជនរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំពុលធ្វើអត្តឃាតប្រាកដមែន៕
ដោយ៖ ស្អាងជ័យ