ត្រៀមបញ្ជូនខ្លួនជនឆបោកតាមទូរស័ព្ទម្នាក់​ ដែលអះអាងថា​៖​ ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា​ ទៅតុលាការ​

ចែករំលែក៖

ភ្នំពេញ​៖​ មុខសញ្ញាជនឆបោកតាមទូរស័ព្ទម្នាក់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន​ និងបង្ហាញ​មុខជា​សាធារណៈ​ ដើម្បី​បន្ត​នីតិវិធី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​អាទិត្យ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦​ និង៥០នាទី បានធ្វេី​ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ខាងលេីនេះ​ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធឆបោកតាមទូរស័ព្ទ (អះអាងតាមទូរស័ព្ទប្រាប់ជនរងគ្រោះថា៖​ ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រួចណែនាំឲ្យជនរងគ្រោះបំពេញលក្ខ័ណតាមការណែនាំរបស់ខ្លួន ហើយដកយកប្រាក់ ចំនួន៧,២០០ដុល្លារអាមេរិក ពីក្នុងគណនីធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ជនរងគ្រោះជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៧អឺ០+៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នាយកសាលាឯកជន ។

ជនសង្ស័យឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាំងចាប់យក៖​ ទូរស័ព្ទដៃម៉ាកសាំសុងអា១០អេស ពណ៌ខ្មៅ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

...

ដោយ​៖ស​ តារា​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print