ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងសុីសងខុសច្បាប់ចំនួន ១៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងល្បែងតាមប្រព័ន្ធអ៉ីនធេីណេតចំនួន២កន្លែង។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីសាលាខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកចន្ទទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែលបន្តថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ទាំង២នេះរួមមាន៖ ទីតាំងទី១; ផ្ទះលេខ៦៣ ផ្លូវលេខ៥៣ ,និងទីតាំងទី២; ផ្ទះលេខ៦៩ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់ ។
មន្រ្តីដដែល បានឱ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានល្អ រាយការណ៍ថា៖ ទីតាំងទាំង២នេះ បានការបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធេីណេត យ៉ាងរលូនដោយមិនខ្លាចពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(អូមីក្រុង)ដែលកំពុងកេីនឡើងខ្ពស់។ ភ្លាមនោះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វេីការចុះបង្ក្រាបជាក់ស្ដែងតែម្តង។
ក្រោយប្រតិបត្តិការ កម្លាំងប្រជាការពារខណ្ឌបានបញ្ជូនអ្នកញៀនល្បែងទាំងនោះ និងវត្ថុតាងនៃបទល្មើសទាំងអស់ ទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖សហការី