ម្ចាស់ការពារតំណែងជើងឯក Chelsea មានសង្ឃឹមច្រើនក្នុងជើងទី១ពេលប៉ះ Lille វគ្គ១៦ក្រុម

ចែករំលែក៖

ក្រុមតោខៀវ Chelsea នឹងបើកទ្វារទទួលក្រុម Lille នៅរាត្រីថ្ងៃអង្គារនេះសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១នៅកីឡដ្ឋាន Stamford Bridge។

Chelsea រកបាន១ពិន្ទុក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេដោយស្មើ ៣-៣ នៅកីឡដ្ឋាន Saint-Petersburg ទល់នឹងក្រុម Zenit។ខ្សែប្រយុទ្ធ Timo Werner រកបាន២គ្រាប់នាំមុខ ហើយចាប់​តាំង​ពី​ពេល​នោះ​មក ពួក​គេ​បាន​ឈ្នះ៣ប្រកួត​ជាប់​គ្នា​ក្នុង​ការ​ប្រកួត​ទាំង​អស់។ចំណែកការ​ប្រកួត​វគ្គ​ចែក​ពូល​ចុង​ក្រោយ​របស់ក្រុម Lille បាន​​យក​ឈ្នះ ៣-១ លើក្រុម Wolfsburg នៅកីឡដ្ឋាន VOLKSWAGEN ARENA។កីឡាករ Burak Yilmaz, Jonathan David, និង Angel Gomes បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះនេះ។ ១១​ពិន្ទុ​របស់ក្រុម Lille ធ្វើ​ឲ្យ​ពួកគេ​ឈរ​លេខ​១​ក្នុង​ពូល ខណៈ Chelsea បញ្ចប់​នៅ​លេខ​២មាន​១៣​ពិន្ទុ។នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយនេះ ក្រុម Chelsea បានយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គចែកពូល Champions League នៅកីឡដ្ឋាន Stamford Bridge កាលពីខែធ្នូ ឆ្នាំ២០១៩។ សម្រាប់ការប្រកួតនៅរាត្រីនេះក្រុមតោខៀវ មានប្រៀបជាងគូប្រកួត ដោយមានសង្ឃឹមច្រើនក្នុងការប្រជែងយកគ្រាប់បាល់ចំណេញសម្រាប់ជើងទី១ពេលប៉ះក្រុម Lille នេះ។ខ្សែ​ប្រយុទ្ធ​នាំ​មុខ​ក្លិបកីឡាករ Werner ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន៣​គ្រាប់​ក្នុង​ចំណោម​គ្រាប់​បាល់​ដែល​ជា​គ្រាប់​បាល់​សំខាន់​ដំបូង​ក្នុង​ការ​ប្រកួតឲ្យ Chelsea នៅក្របខ័ណ្ឌ Champions League។ ចំណែកកីឡាករសំខាន់របស់ក្រុម Lille គឺ David ដែលបានស៊ុតបញ្ចូលទីក្នុងយុទ្ធនាការ Champions League ដោយរកបានគ្រាប់បាល់បើកឆាកមួយប្រកួតផងដែរក្នុងគ្រាប់បាល់ទាំង៣របស់គាត់។ក្រុមទាំង២កំពុងស្ថិតនៅចំកណ្តាលនៃការរកគ្រាប់បាល់បានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមម្ចាស់ផ្ទះបានវាយបកតាមពីក្រោយក្នុងការប្រកួតចំនួន៤ចុងក្រោយរបស់ពួកគេក្នុងការប្រកួត ហើយក្រុមភ្ញៀវបានរកគ្រាប់បាល់បញ្ចូលទីចំនួន៣លើកជាប់គ្នា។ ក្នុងការប្រកួត Champions League ចំនួន៣លើកនៅកីឡដ្ឋាន Stamford Bridge ក្នុងរដូវកាលនេះ Chelsea ទទួលបាន៩ពិន្ទុទាំងអស់ ជាមួយនឹងការស៊ុតបញ្ចូលទី៩គ្រាប់។ ជាមួយនឹងជ័យជម្នះ២លើក និងចាញ់តែ១ដងក្នុងការប្រកួតរបស់ Lille មានកំណត់ត្រាដ៏ល្អមួយក្នុងការប្រកួតក្រៅដីក្នុងយុទ្ធនាការនេះ។

ក្រុមតោខៀវ Chelsea បានឈ្នះរាល់ការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់។ ក្រុមនេះរកបានគ្រាប់បាល់បញ្ចូលទី៩គ្រាប់និងរបូត៣គ្រាប់នៅក្នុងការប្រកួតនោះ។ ចំណែកក្រុម Lille ៦ប្រកួតចុងក្រោយគឺឈ្នះ៣ ស្មើ២ និងចាញ់១ ខណៈដែល៣ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលគឺឈ្នះទាំង៣ប្រកួត ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print