វិភាគអន្តរជាតិ៖ អាមេរិកជាអ្នកបង្រៀនរុស្ស៊ីឲ្យចេះប្រើកម្លាំងទ័ពនិងការទូតគ្រប់គ្រងប្រទេសជិតខាង

ចែករំលែក៖

កន្លងមកអាមេរិកបានប្រកាសទទួលស្គាល់តំបន់ជេរូសាឡឹម និងតំបន់ជាច្រើនទៀតថាជាទឹកដីរបស់អុីស្រាអែល ដោយអាមេរិកបានគាំទ្រយ៉ាងពេញទំហឹងទាំងការទូត និងយោធា ដើម្បីការពារតំបន់ទាំងនោះ។ ការទទួលស្គាល់របស់អាមេរិកបានទទួលរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសអារ៉ាប់ជាង៥០ប្រទេសនៅក្នុងតំបន់រួមទាំងអង្គការសហប្រជាជាតិផងដែរ។ ប៉ុន្តែអាមេរិកមិនខ្វល់នោះឡើយ ។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានដើរតាមពីក្រោយអាមេរិក ដោយប្រកាសទទួលស្គាល់តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនស្និទ្ធជាមួយរុស្ស៊ី ថាជាតំបន់ឯករាជ្យភាពមិនខ្វល់ពីការព្រមានរបស់ប្រទេសលោកខាងលិចដែលមានអាមេរិកជាដើមហេតុនោះទេ។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានចូលទៅរក្សាសន្តិភាពនៅក្នុងតំបន់ Donetsk ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋនៅក្នុងតំបន់នោះ។ កន្លងមកអាមេរិកមិនទុកសហគមន៍អន្តរជាតិនៅក្នុងក្រសែភ្នែករបស់ខ្លួននោះទេ ហើយរុស្ស៊ីក៏ដូច្នោះដែរ គឺមិនទុកអាមេរិកនិងលោកខាងលិចនៅក្នុងក្រសែភ្នែកនោះឡើយ។ បើរុស្ស៊ី ខ្លាចអាមេរិក និងលោកខាងលិចនោះគឺប្រាកដជាមិនហ៊ានទទួលស្គាល់តំបន់ឯករាជ្យនៅក្នុងទឹកដីអ៊ុយក្រែននោះឡើយ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កន្លងមករដ្ឋាភិបាលអ៊ុយក្រែនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើកម្លាំងទាហាន សាធារណរដ្ឋ Donetsk ។ ប៉ុន្តែពេលនេះតំបន់នោះក្លាយទៅជាកន្លែងឈរជើងរបស់កម្លាំងទាហានរុស្ស៊ី តើអ៊ុយក្រែន អាមេរិកនិងណាតូហ៊ានវាយប្រហារការពារទឹកដីអ៊ុយក្រែនដែរឬទេ? អាមេរិក អឺរ៉ុប រួមទាំងប្រទេសអ៊ុយក្រែនផងដែរ ប្រាកដជាមិនហ៊ានវាយប្រហារទៀតឡើយដោយនៅទីនោះគឺជាទីតំាងដែលទាហានរុស្ស៊ីកំពុងតែរក្សាសន្តិភាព ។ ប្រសិនបើវាយប្រហារនោះនឹងក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំជាមិនខាន។ ចំពោះអាមេរិកវិញគឺមានគោលដៅស្វែងរកផលប្រយោជនពីភាពតានតឹងនោះតែប៉ុណ្ណោះ ដោយអាមេរិកលក់អាវុធ មានតម្លៃរាប់ពាន់លានដុល្លារឱ្យប្រទេសតំបន់អឺរ៉ុបខាងកើតដើម្បីទប់ទល់ជាមួយរុស្ស៊ី។ កន្លងមកអ្នកឯកទេសវិភាគអាមេរិក និងអឺរ៉ុបបានលើឡើងថា រុស្ស៊ីនឹងវាយប្រហារប្រទេសអ៊ុយក្រែនក្រោយការបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងប្រទេសចិន ដោយរុស្ស៊ីមិនចង់ឲ្យប៉ះពាល់ដល់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួននោះឡើយ។ ដូចអ្វីដែលបានលើកឡើង ក្រោយការបិទបញ្ចប់ការប្រកួតកីឡាអូឡាំពិកបានមួយថ្ងៃប៉ុណ្ណោះ រុស្ស៊ីក៏បានប្រកាសទទូលស្គាល់ពីឯករាជ្យភាពតំបន់ភាគខាងកើតអ៊ុយក្រែន ហើយបញ្ជូនទាហានទៅការពារទៀតផង។ តើប្រទេសលោកខាងលិចហ៊ានធ្វើអ្វីចំពោះរុស្ស៊ីនាពេលនេះ? វាយប្រហារទៅលើទាហានរុស្ស៊ី? លោកខាងលិចប្រាកដជាមិនហ៊ានវាយប្រហារឡើយ ដោយរុស្ស៊ីមានអាវុធទំនើបៗជាច្រើនបានត្រៀមលក្ខណៈរួចរាល់សម្រាប់តទល់ជាមួយលោកខាងលិច ។ មួយវិញទៀតរុស្ស៊ីក៏មានសម្ព័ន្ធមិត្តចិននៅពីក្រោយផងដែរ។ អ្វីដែលប្រទេសលោកខាងលិច ហ៊ានធ្វើទៅលើប្រទេសរុស្ស៊ីនាពេលនេះគឺការដាក់ទណ្ឌកម្ម ហើយការដាក់ទណ្ឌកម្មនោះ ប្រទេសដែលខាតបង់ច្រើនជាងគេគឺប្រទេសតំបន់អឺរ៉ុបដែលត្រូវតែដើរតាមអាមេរិកចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី។ ក្នុងពេលនេះចក្រភពអង់គ្លេសបានប្តេជ្ញាដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក្រោយទីក្រុងម៉ូស្គូបានប្រកាសទទួលស្គាល់តំបន់ភាគខាងកើតអ៊ុយក្រែនចំនួន២ជារដ្ឋឯករាជ្យ ដោយអង់គ្លេសបានអះអាងថា រុស្ស៊ីនឹងធ្វើការឈ្លានពានអ៊ុយក្រែននៅក្នុងពេលឆាប់ៗ ហើយទង្វើបែបនេះ គឺជាការបំពានច្បាប់អន្តរជាតិ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដើម្បីពិភាក្សាគ្នាក្នុងស្ថានការណ៍បន្ទាប់នេះ ក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានប្រកាសទទួលស្គាល់តំបន់ផ្តាច់ខ្លួន Donetsk និង Luhansk ជារដ្ឋឯករាជ្យ។ យោងតាមការិយាល័យរបស់លោក Johnson បានគូសបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រីបានប្រាប់លោកប្រធានាធិបតី Volodymyr Zelenskiy អំពីក្តីជឿជាក់របស់លោកថា ការឈ្លានពានមួយនឹងកើតឡើងនៅរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខនេះប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រាប់លោកប្រធានាធីបតីអ៊ុយក្រែនថា ទណ្ឌកម្មត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីដាក់ចំពោះអ្នកទាំងឡាយណាដែលបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានសន្យាផ្តល់ជំនួយបន្ថែមទៀត តបតាមការស្នើសុំពីរដ្ឋាភិបាលអ៊ុយក្រែនផងដែរ»៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print