ស្ត្រីចំណាស់ម្នាក់មានជំងឺព្យាបាលមិនធូរស្រាលចងកធ្វើអត្តឃាតផ្អើលគ្រួសារទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅឈ្នាងផ្ទះបាយខាងក្រោយផ្ទះធំរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក
ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ស្ថិតនៅចំណុចភូមិតាណែង ឃំុសង្កែ ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ញឹម ម៉ាលី អាយុ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ។
ប្រភពបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យបង្អែកសាមគ្គីរំដួលចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេខណៈដែលជនរងគ្រោះបានយកក្រមាចងកភ្ជាប់ទៅនឹងឈ្នាងផ្ទះបាយខាងក្រោយផ្ទះ។

តាមកូនរបស់សពបានប្រាប់សមត្ថកិច្ចថា ម្ដាយរបស់គាត់មានជំងឺរុាំរ៉ៃយូរឆ្នាំមកហើយ ហើយបានយកទៅព្យាបាលនៅមន្ទីរពេទ្យនិងគ្រូពេទ្យបានឱ្យផឹកថ្នាំយកមកលេបដែរប៉ុន្តែអាការៈមិនបានធូរស្រាលសោះ។ លុះមកដល់ព្រឹកកើតហេតុកូនៗបាត់មិនឃើញម្ដាយនៅផ្ទះទើបនាំគ្នាដើររក ស្រាប់តែប្រទះឃើញគាត់ចងកនៅឈ្នាងផ្ទះបាយខាងក្រោយផ្ទះទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print